Demi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញ

6 Videos


តារាចម្រៀងអាមេរិកវ័យ ៤២ ឆ្នាំដ៏ល្បីឈ្មោះ Demi Lovato បានប្រកាសថា នាងនឹងដកខ្លួនពិវិថីសិល្បៈនៅឆ្នាំក្រោយនេះ ដែលធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

Demi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញ

ម្ចាស់បទល្បី Let it Go ក្នុងរឿងតុក្កតាដ៏ល្បី Frozen បានសរសេរសារខ្លីក្នុងបណ្តាញសង្គម Twitter ថា នាងគ្មានន័យអ្វីទៀតទេសម្រាប់ការដើរលើវិថីនេះបន្តទៀត ហើយថែមទាំងបញ្ជាក់ថា ចង់សម្រាកសិនទៀតផង ។ ថ្វីបើនេះជាការដើរចេញពីវិថីសិល្បៈលើកទីមួយក្នុងជីវិតនាងក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ តែវាមិនមែនជាការប្រកាសបញ្ចប់នូវអ្វីមួយនោះទេ ។ ជាក់ស្តែង នាងធ្លាប់ប្រកាសថា នាងនឹងដើរចេញពីបណ្តាញសង្គម និង លុបគណនីបណ្តាញសង្គមចោល តែក្រោយ ២៤ ម៉ោងរួចមក នាងក៏ត្រឡប់មកលេងក្នុងបណ្តាញសង្គមវិញដូចធម្មតា ។

Demi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញ

គួរបញ្ជាក់ដែរថា នាង Levato ក៏ទើបនឹងផ្តាច់ចំណងស្នេហ៍ ៦ ឆ្នាំជាមួយមិត្តប្រុសជាតារាសម្តែង កាលពីដើមខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ ៕

Demi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញDemi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញDemi Lovato ម្ចាស់បទ Let it Go ប្រកាសចាកចេញ

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)