លោក ហ៊ុន ម៉ា​ណែ​ត​៖ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក គឺ​គេ​មាន​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​កុំ​ឲ្យ​លើស​ច្បាប់​អនុញ្ញាត

លោក ហ៊ុន ម៉ា​ណែ​ត​៖ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក គឺ​គេ​មាន​សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​កុំ​ឲ្យ​លើស​ច្បាប់​អនុញ្ញាត



ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងប្រាប់​អ្នកកាសែត នៅ​មុន​ចេញដំណើរ នៅ​ព្រ​លាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ​ថា បេសកកម្ម​របស់​លោក ទៅ​កាន់​ប្រទេស​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ នា​ពេល​នេះ មាន​គោលបំណង​ទៅ​ជួប ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីនោះ ក៏​ដូច​ជា សមាជិក សមាជិកា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីនោះ​ផង​ដែរ​។

ទាក់ទង​នឹង​ការ​ត្រៀម ធ្វើ​បាតុកម្ម​នៅ​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ប្រឆាំង​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា គេ​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម ក្នុង​ការ​បញ្ចេញមតិ​ប៉ុន្តែ​សូម​ឲ្យ​ការ​ធ្វើ​បាតុកម្ម​នេះ ត្រូវ​គោរព​សិទ្ធិ របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​អ្នក​ទៅ​ពី​ក្នុង​ប្រទេស និង​អ្នក​នៅ​អូស្ត្រាលី ដែល​ចូលរួម​នៅ​ក្នុង ការ​ជួបជុំ​គ្នា​នេះ ផង​ដែរ​។ ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​អ្វី​លើស​ពី​ច្បាប់ បាន​អនុញ្ញាត បើ​ធ្វើ​លើស​ពី​ច្បាប់ និង​ទទួលខុសត្រូវ ចំពោះ​ច្បាប់​អូស្ត្រាលី​។​ចំពោះ​ការ​ធ្វើ​បាតុកម្ម របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីនោះ មិន​មានការ​ព្រួយបារម្ភ​ទេ កុំ​ឲ្យ​ធ្វើ​អ្វី​លើស​ព្រំដែន​។ 

លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា លោក​នឹង​ជួប​ជាមួយ សមាជិក​សភា

អូស្ត្រាលី តាម​បណ្តា​រដ្ឋ​មួយ​ចំនួន ពិភាក្សា​ពី​ការងារ​ទូទៅ និង​ថ្លែងអំណរគុណ​ពី ការ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីនោះ និង​ពិភាក្សា​ទៅ​លើ​លទ្ធភាព ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង ការងារ​ផ្នែក​យុវជន វប្បធម៌ និង​សិក្សា​៕