លោក Xavier Hernández Creus ថា​ RONALDO មាន​ភាគរយ​ខ្ពស់​ជាង​ MESSI សម្រាប់ BALLON D’OR

​លោក Xavier Hernández Creus ហៅកាត់ថា Xavi ដែល​ទើបnនិង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ ខ្សែប្រយុទ្ធដ៏ឆ្នើមគឺកីឡាករ Cristiano Ronaldo កាល​ពី​ខែ​មុន ពេល​នេះ​បាន​និយាយ​ថា​ ប្រធាន​ក្រុម​ព័រទុយហ្គាល់​ មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​ Ballon d’Or ជា​លើក​ទី​៤​នៅ​ឆ្នាំ​នេះ។

Ronaldo

​អតីត​ខ្សែ​បម្រើ​របស់ក្លឹប Barcelona​ លោក Xavi​ អះអាងថា​ Ronaldo បាន​​ជួយអោយ​ក្លឹប​ Real Madrid ​ឈ្នះពាន​ Champions League និង​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​​ពាន​ Euro ជា​លើក​ដំបូង​ជាមួយ​ក្រុម​ជម្រើស​ជាតិ។

Barcelona-Xavi-comemora-640x480-efe

Xivi ឆ្លើយ​ប្រាប់ទៅ​ Aspire4Sports ក្នុង​ទីក្រុង អាស្ត៊ែរដាំ​ ប្រទេស​ហូឡង់ថា​ កីឡាករ​វ័យ​៣៦​ឆ្នាំ​បាន​ប្រាប់​ថា​៖ Cristiano ឈាន​មុខ​គេ​សម្រាប់​ពាន Ballon d’Or លើក​នេះ ដោយសារ​គេ​ឈ្នះ Champions League និងEuro ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​គឺ​ជា​ការ​ប្រជែង​គ្នា​ដ៏​តានតឹង​ព្រោះ ច្បាស់​ណាស់​ Messi ក៏​នឹង​ឈាន​ដល់​ជុំ​៣​នាក់​ចុងក្រោយ​ដែរ”។

maxresdefault

ហើយលោក Xaxi បាន​និយាយ​​ប៉ះ​ពាល់​អារម្មណ៍​ Ronaldo​ កាលពីប៉ុន្មានសប្តាហ៍មុនថា៖ ​អ្នក​ដែល​ចូល​ចិត្ត​បាល់​ទាត់​នឹង​គិត​ថា​ Messi ល្អ​ជាង​ Ronaldo ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Real Madrid ឆ្លើយ​តប​វិញ​បែប​ឌឺដង​ថា រូប​គេ​មិន​ខ្វល់​នោះ​ទេ​ព្រោះ Xaxi មិន​ដែល​ឈ្នះ​ពាន​ Ballon d’Or សូម្បី​តែ​ម្ដង៕

The post លោក Xavier Hernández Creus ថា​ RONALDO មាន​ភាគរយ​ខ្ពស់​ជាង​ MESSI សម្រាប់ BALLON D’OR appeared first on CamboSport.