ក្រុមហ៊ុន Anussa ត្រៀមរៀបចំពិព័រណ៍ អាពាហ៍ពិពាហ៍ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់អនាគតគូស្វាមីភរិយាថ្មី

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុន Anussa បានរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Raffles Hotel Le Royal ក្រុងភ្នំពេញ ស្តីអំពីការរៀបចំពិព័រណ៍អាពាហ៍ពិពាហ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកោះពេជ្រ ថ្ងៃទី១៥-១៦ ខែតុលានៅពេលខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ខណៈគ្រប់គ្រងអ្នករៀបចំកម្មវិធី និងអ្នកគ្រប់គ្រងផលិតផលមួយចំនួនផងដែរ ដោយក្នុងនោះមានដូចជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអនុស្សា លោក សេង ពិសិដ្ឋ និងនាយកផ្នែកទីផ្សារនៃក្រុមហ៊ុនរថយន្ត Mercedes-Benz និងក្រុមហ៊ុនផលិតភេសជ្ជៈកម្ពុជា ហើយនិងអ្នកតំណាងមកពីក្រុមហ៊ុន Jack Daniel’s Cambodia ដែលក្រុមហ៊ុនទាំងនេះសុទ្ធសឹង តែចូលរួមចំនែកឧបត្ថម្ភក្នុងកម្មវិធីនេះ។ 

ពិព័រណ៍អាពាហ៍ពិពាហ៍ គឺជាវេទិកាប្រមូលផ្តុំនូវគំនិត និន្នាការនៃការរៀបមង្គលការ  ការសម្តែងទស្សនីយភាពអំពីប្រពៃណី និងទិដ្ឋភាពផ្សេងៗជុំវិញការរៀបអាពាហ៍ពិពាហ៍ និងជាបណ្តុំនៃអ្នកផ្គត់ផ្គង់សម្ភារៈ និងសេវាកម្មអាពាហ៍ពិពាហ៍ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា។

ពិព័រណ៍នេះបង្កើតឡើងក្នុងគោលបំណង ផ្តល់នូវព័ត៌មាន គំនិតល្អៗ ការប្រឹក្សាណែនាំ និងជម្រើសនៃការប្រើប្រាស់សេវាកម្ម និងសម្ភារៈមង្គលការ ដែលផ្តល់គុណភាពនិងតម្លៃឆ្លាតវៃ សម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក។ ម្យ៉ាងវិញទៀតលោកអ្នកក៏អាចស្វែងយល់ពី និន្នាការចុងក្រោយបំផុត ស្តីពីរបៀបរៀបចំមង្គលការ ការរៀបចំរចនាដេគ័រ ម៉ូតសម្លៀកបំពាក់ ការតុបតែងខ្លួន ការថតរូបអាពាហ៍ពិពាហ៍ ក៏ដូចជាជួបផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ និងផ្តល់សេវាកម្ម ដើម្បីសាកល្បងគុណភាព និងទទួលបាននូវ ការបញ្ចុះតម្លៃពិសេសរបស់លោកអ្នកផងដែរ។ ហើយរឹតពីនេះទៀតក្នុងពិធីពិព័រណ៍ ក៏មានការបង្ហាញម៉ូតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍បែបប្រពៃណី សម័យ របៀបរៀបចំគម្រោងរៀបការ របៀបផាត់មុខ និងតុបតែងខ្លួន ទស្សនៈល្អៗជុំវិញជីវិតអាពាហ៍ពិពាហ៍ ក៏ដូចជា ការធ្វើបទបង្ហាញពី ទិសដៅទេសចរណ៍ក្រោយរៀបការទៀតផង។

ពិព័រណ៍អាពាហ៍ពិពាហ៍ មានការចូលរួមពីក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ដូចជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងអាពាហ៍ពិពាហ៍ សំអាងការម្ហូបតុការ ថតរូប តុបតែងដេគ័រ ផ្កា វត្ថុអនុស្សាវរីយ៍ សណ្ឋាគារ ភេសជ្ជៈ ស្រាបៀរ ខុនដូរ រថយន្ត និងធនាគារជាដើម។ ក្រុមហ៊ុនទាំងនោះ ក៏បានត្រៀមរួចរាល់ហើយ នូវកម្មវិធីពិសេសជាច្រើន ដូចជាការបញ្ចុះតម្លៃទៅលើសេវាកម្ម និងផលិតផលរបស់ខ្លួន។

ចំពោះអត្ថប្រយោជន៍ចំពោះកម្មវិធីពិព័រណ៍នេះវិញ នឹងធ្វើឲ្យអ្នកចូលរួម អាចរៀបចំមង្គលការរបស់ខ្លួន ដ៏អស្ចារ្យមួយប្រកបដោយទំនុកចិត្ត ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។

កម្មវិធីនេះរៀបចំដោយ Anussa (អនុស្សា) ដែលមានការឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនស្តារអូតូ Cambodia និងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា CBL រួមមានស្លាកសញ្ញាស្រាបៀរ Heineken, ABC, Tiger, Anchor, golf Crown និងឧបត្ថម្ភធំដោយក្រុមហ៊ុន Jack Daniel’s Cambodia ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងបានតាមប្រព័ន្ធទូរស័ព្ទ 012 230 140 និង 010 911 776 ឬគេហទំព័រហ្វេសបុក ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត