ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

ក្មេង​ប្រុស​អាយុ​ទើប ២​ខែ​ម្នាក់ ​​មាន​ឈ្មោះ​ Junior Cox-Noon រស់នៅ​ទីក្រុង​ Brighton ​​ចក្រភព​អង់គ្លេស ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​​ពី​មនុស្ស​ជុំវិញ​ពិភព​លោក​ ដូច​ជា​គេហទំព័រ​​​បរទេស​​​ជា​ច្រើន តាម​រយៈ​សក់​​ដុះ​​​ពេញ​ក្បាល​​​យ៉ាង​វែង ​មើល​ទៅ​​​​គួរ​​ឲ្យ​ក្នាញ់។

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

សក់​​ដុះ​ច្រើន​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​​នេះ ​ទើប​ម្ដាយ​របស់​ក្មេង​​​តែង​តែ​ចំណាយ​ពេល​ប្រមាណ​​៤០នាទី​ ​​​​ផ្លុំ​សម្ងួត​​សក់​​​​​​​ដូច​​តោ​ ​ក្រោយ​ទើប​​ងូត​ទឹក​រួច​ម្ដងៗ។ អ្នក​ស្រី​ Chelsea​ អាយុ​​ ៣២​ឆ្នាំ​​ជា​ម្ដាយ​ ប្រាប់​ថា​កូន​របស់​គាត់​​​​មាន​សក់​ដុះ​ក្រាស់​តាំង​ពី​កំណើត តែ​​វែង​កាន់​តែ​ខ្លាំង​នៅ​រយៈពេល​មួយ​ខែ​ចុងក្រោយ។ ពេល​​ដើរចេញ​​ទៅ​ក្រៅ​​ គ្រប់​គ្នា​តែង​តែ​សម្លឹង​កូន​របស់​គាត់​ទាំង​​ភ្ញាក់ផ្អើល​ ហើយ​បាន​ដាក់​ឈ្មោះ​ក្រៅ​​ថា “កូន​ខ្លាឃ្មុំ ឬ Baby Bear”។​

 

អ្នក​ស្រី​​មាន​កូន​ប្រុស​​​ ២នាក់​ផ្សេង​ទៀត ​អាយុ​៦ឆ្នាំ និង​​៤ឆ្នាំ តែ​​មិន​មាន​​​សក់​ក្រាស់​​ដូច Junior ឡើយ។ តែ​​ទោះ​ជាយ៉ាង​​ណា​ អ្នក​ស្រី​​ជា​អតីត​ជាង​កាត់​សក់​​រូប​នេះ មិន​មាន​​គម្រោង​​​​​រកវិធី​កម្ចាត់​​​ ឬកាត់​​​សក់ឲ្យ​ខ្លី​​ឡើយ​៕

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

ក្មេង​អាយុ​​ទើប​៨សប្ដាហ៍​ ដុះ​​សក់​ក្រាស់​ដូច​កំលោះ​ កំពុង​ល្បី

 

 

ចុចអាន៖ ក្មេង​ប្រុស​ដែល​​ល្បី​ខ្លាំង​លើ​អ៊ីនធើណិត ពេល​នេះ​ធំ​ដឹង​ក្ដី​ហើយ

ចុចអាន៖ ក្មេង​ប្រុស​ពិការ​ជើង​ទាំង​គូ មាន​សំណាង​បាន​ទៅ​លេង​នៅ​ក្រុមហ៊ុន​យន្តហោះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Mirror