ហេតុអ្វីបានជាជនជាតិវៀតណាមនៅកម្ពុជាស្អប់អ្នកហៅខ្លួនថា៖“យួនៗ” ?

មាន​បរិមាណ​ចំនួន​ប្រហាក់​ប្រហែល​ជាង​១០​ម៉ឺន​នាក់​នៃ​ចំនួន​ជន​អន្តោ​ប្រវេសន៍​វៀតណាម​នៅ​ប្រទេស​កម្ពុជា​​ ដែល​ជា​ស្ថិតិ​មួយ​នៅ​មិន​ទាន់​មាន​ភាព​ដាច់​ស្រេច​ និង​ច្បាស់​ការ​នៅ​ឡើយ​ ព្រោះ​កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ភាព​មាន​មន្ទិល​ពី​ស្ថាប័ន​សង្គម​ស៊ីវិល​ និង​បញ្ញវន្ត​កម្ពុជា​, ជន​ជាតិ​វៀតណាម​ភាគ​ច្រើន​ដែល​បាន​ផ្លោះ​របង​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​​ក្រោយ​ចុង​បញ្ចប់​នៃ​សម័យ​ខ្មែ​រ​ក្រហម​មក​ទល់​ពេល​នេះ​ បាន​បោះ​ទី​លំ​នៅ ​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ខ្មែរ​ ។ មាន​អ្នក​ខ្លះ​ក៏​បាន​ប្រកប​របរ​​ជួញ​ដូរ​តិច​តួច​នៅ​តាម​ផ្ទះ ​ឬ​នៅ​តាម​ផ្លូវ,​ មាន​អ្នក​ខ្លះ​ប្រកប​​របរ​នេសាទ, ​មាន​អ្នក​ខ្លះ​ក៏បាន​ទទួល​សញ្ជាតិ​ខ្មែ​រ​បម្រើ​ការ​ក្នុង​វិស័យ​រដ្ឋ, ​និង​មាន​អ្នក​ខ្លះ​ទៀត​ក្លាយ​ខ្លួន​ជា​អ្នក​មាន​លំដាប់​ផង​ក៏​មាន​ ។ ​
បានផ្លាស់មករស់នៅលើទឹកដីកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ រហូតដល់បានបង្កើតកូន បង្កើតចៅនៅពាសពេញផ្ទៃប្រទេសកម្ពុជា, មានជនជាតិវៀតណាមមួយចំនួនក៏បានដាក់ចិត្តដាក់កាយស្រឡាញ់ប្រទេសខ្មែរដូចជាទឹកដីកំណើតរបស់ខ្លួន រហូតដល់មានអ្នកខ្លះរៀនសូត្រចេះដឹងនូវភាសាខ្មែរ និងវប្បធម៌របស់ខ្មែរ និងប្រកាន់ផ្នត់ទម្លាប់ចរឹតស្មោះត្រង់ និងបានចូលរួមចំណែកជួយសង្គមជាតិខ្មែរ និងគោរពច្បាប់របស់នគរខ្មែរជាងជនជាតិខ្មែរមួយចំនួនផងក៏មាន ព្រោះដោយសារតែពួកគេបានអាស្រ័យគុណូបការៈរបស់រាជាណាចក្រខ្មែរ ដែលភាគច្រើនគឺជនអន្តោប្រវេសន៍វៀតណាមប្រភេទនេះបានភៀសខ្លួនមកពីវៀតណាមខាងត្បូង ។ ប៉ុន្តែជាអកុសល នៅមានជនអន្តោប្រវេសន៍វៀតណាមមួយចំនួន ដែលមាននិស្ស័យល្អបានផ្លាស់ចេញមកពីប្រទេសដែលមានការគាបសង្កត់-ផ្ដាច់ការ, ហើយបានមកជ្រកកោននៅលើទឹកដីដ៏សម្បូររុងរឿងហើយ បែរជារមិលគុណរាជាណាចក្រខ្មែរ ប្រកាន់ឫកពារក្រអឺតក្រទមដូចជាស្ដេចផែនដី ដូចជាចៅហ្វាយនាយ ឬដូចជាអង្គគណៈអធិបតីលើជនជាតិខ្មែរម្ចាស់ស្រុក រហូតដល់ហ៊ានប្រព្រឹត្តទង្វើគ្មានការអៀនខ្មាស់ និងមិនចេះកោតក្រែងជាច្រើនដូចជា៖ លួច ឆក់ កិបកេងប្រវ័ញ្ច រំលោភបំពាន ប្រព្រឹត្តអំពើហិង្សា អំពើពុករលួយ និងប្រមាថមើលងាយអធិបតេយ្យភាព កិត្យានុភាព និងសុច្ចរឹតភាពរបស់នគរខ្មែរ និងប្រជាជនខ្មែរទៀតផង ដែលភាគច្រើននៃជនអន្តោប្រវេសន៍វៀតណាមប្រភេទនេះ គឺភៀសខ្លួនមកពីវៀតណាមខាងជើង ។ យោងតាមការស្ទង់មតិមួយទៅលើជនអន្តោប្រវេសន៍វៀតណាមមួយចំនួន ដែលបានមករស់នៅលើទឹកដីខ្មែរបានបង្ហាញថា៖ មូលហេតុដែលជនអន្តោប្រវេសន៍វៀតណាមមួយចំនួននៃអ្នកអស់ទាំងនោះស្អប់ការហៅខ្លួនថាជា៖ យួនៗ ព្រោះ៖
ហេតុអ្វីបានជាជនជាតិវៀតណាមនៅកម្ពុជាស្អប់អ្នកហៅខ្លួនថា៖“យួនៗ” ?

១/. ខ្លួនគិតថា៖ ពាក្យយួនៗនេះ គឺសម្ដៅដល់គេជេរប្រមាថមើលងាយជាតិសាសន៍របស់ពួកគេ២/. ចង់ឱ្យគេហៅខ្លួនថាជាជនជាតិ វៀតណាមៗវិញ ព្រោះវាពិរោះស្ដាប់ជាង៣/. ខ្លួនគិតថា៖ ការហៅខ្លួនថា៖ យួនៗ គឺជាចេតនាស្អប់ខ្ពើម និងរើសអើងជនជាតិវៀតណាមនៅកម្ពុជា៤/. ខ្លួនគិតថា៖ ការហៅខ្លួនថា៖ យួនៗ ដូចជាចាត់ទុកថា ជនជាតិវៀតណាមទាំងអស់សុទ្ធតែអាក្រក់ដូចៗគ្នា ។៥/. មានជនអន្តោប្រវេសន៍វៀតណាមខ្លះគេគិតថាខ្លួនគេជាខ្មែរ ព្រោះពួកគេបានមករស់នៅលើទឹកដីខ្មែរយូរហើយ ហើយពួកគេក៏ស្រឡាញ់ខ្មែរជាងស្រឡាញ់មាតុភូមិរបស់ពួកគេទៅទៀត ដូច្នេះហើយទើបមិនចង់ឱ្យនរណាម្នាក់ហៅពួកគេថា៖ យួនៗ ទេ។៦. ហើយមួយចំនួននៃជនអន្តោប្រវេសន៍ទាំងនោះសំណូមពរថា៖ បើអាចសូមកុំហៅពួកគេថា៖ យួនៗ អី! ព្រោះវាដូចជាមិនពិរោះស្ដាប់ឡើយសម្រាប់ពួកគេ គឺសូមហៅពួកគេថា៖ វៀតណាមៗទៅពិរោះស្ដាប់ជាង ហើយពួកគេក៏មិនខឹងអ្វីដែរ ។
ទោះជាយ៉ាងណាក៏ដោយសម្រាប់កម្ពុជា ពាក្យ៖ “យួន” នេះពុំមែនជាពាក្យដៀលត្មះ ឬជាពាក្យប្រមាថមើលងាយនរណាឡើយ ។ បើយោងតាមវចនានុក្រមខ្មែរដែលរៀបរៀងដោយសម្ដេចព្រះសង្ឃរាជជួនណាត ពាក្យយួន មានន័យសម្ដៅដល់ ជាតិមនុស្សអ្នកដែន​តុង​ក័ង​, អ្នក​ដែនអណ្ណាម, ឬអ្នកដែនកូស៉ាំងស៊ីន ឬពីអតីតកាលគេច្រើនហៅថា៖ យួនតុងក័ង, យួនអណ្ណាម ឬយួនកូសាំងស៊ីនជាដើម ពុំមែនជាពាក្យដំនៀលឡើយ ៕

ដោយ៖ ឈូកស
Cool FM 100.7