អ្នកនយោបាយគួររៀបចំសង្គមខ្មែរឱ្យមានកុសលកម្មបថ១០យ៉ាងនេះ

តើ​អ្វី​​ទៅ​​ជា​កុសល​​កម្ម​បថ​ទាំង​១០​យ៉ាង​?កុសល​កម្ម​បថ​១​០​ គឺ​ជា​គន្លង​ ឬ​ផ្លូវ​នៃ​អំពើ​ជា​កុសល​ (អំពើល្អ​) ទាំង​​១០​យ៉ាង​ ហៅ​ថា​​៖ កុសល​កម្ម​បថ ។​ កុសល​កម្ម​បថ ​មាន​១០​យ៉ាង​គឺ​៖ កាយ​កម្ម​មាន​ ៣​យ៉ាង​, វចី​កម្ម​មាន​ ៤យ៉ាង,​ និង​មនោកម្ម​មាន​ ៣យ៉ាង​ ។
*កាយ​សុច្ចរឹត​កម្ម​ មាន​​៣​យ៉ាង​៖
អ្នកនយោបាយគួររៀបចំសង្គមខ្មែរឱ្យមានកុសលកម្មបថ១០យ៉ាងនេះ
១. បា​ណា​តិ​បាតា​ វេរ​មណី​៖ ការ​វៀរ​ចាក​ការ​សម្លាប់​សត្វ​ ។២. អទិន្នាទានា វេរមនី៖ ការវៀរចាកការលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ ។៣. កាមេសុ មិច្ឆាចារា វេរមណី៖ ការវៀរចាកការប្រព្រឹត្តខុសក្នុងកាម ដូចជា៖ ការលួច ការបៀតបៀន ឬការសន្ដំចិត្តកូន ចៅ ក្មួយ ប្អូន ឬភរិយានៃបុគ្គលដែលមានការគ្របគ្រង ។
*វចីសុច្ចរឹតកម្ម មាន៤យ៉ាង៖១. មុសាវាទា វេរមណី៖ វៀរចាកនូវការពោលពាក្យកុហក ។២. បិសុណាយ វាចាយ វេរមណី៖ វៀរចាកនូវការពោលពាក្យញុះញង់ បំបែកបំបាក់មិត្តភាព និងសុភមង្គលរបស់អ្នកដទៃ ។៣. ផរុសាយ វាចាយ វេរមណី៖ វៀរចាកនូវការពោលពាក្យទ្រគោះបោះបោក និងជេរប្រទេចអ្នកដទៃ ។៤. សម្ផប្បលាបា វេរមណី៖ វៀរចាកនូវការពោលនូវពាក្យរោយរាយឥតប្រយោជន៍ ។
*មនោសុច្ចរឹតកម្ម មាន៣យ៉ាង៖១. អនភិជ្ឈា៖ មិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យរបស់អ្នកដទៃមកជារបស់ខ្លួន ។២. អព្យាបាទោ៖ មិនមានចិត្តចងគំនុំគំគួនប៉ងចង់ឱ្យអ្នកដទៃដល់នូវសេចក្ដីវិនាស ។៣. សម្មាទិដ្ឋិ៖ គំនិតយល់ឃើញត្រឹមត្រូវថា៖ មាតាបិតាជាអ្នកមានគុណជាដើម ៕
ដោយ៖ ឈូកស
Cool FM 100.7