ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

​បន្ទះ​ Chip ជំនាន់​ថ្មី​ A10 Fusion បាន​ជួយ​ឲ្យ​ iPhone 7 និង iPhone 7 Plus ស្ថិត​នៅ​លំដាប់​កំពូល​នៃ​តារាង​ទូរសព្ទ​មាន​ល្បឿន​លឿន​ទាំង​ ១០ ដោយ​សូម្បី​តែ​ Google Pixel ទើប​តែ​នឹង​ចេញ​ក៏​មិន​អាច​ដណ្ដើម​តំណែង​នេះ​បាន​ដែរ។

 

ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

 

យ៉ាង​ណា​ក្ដី​ភាព​ខ្លាំង​ក្លា​របស់​ iPhone 7 មិន​ស្ថិត​នៅ​យូរ​អង្វែង​ឡើយ​ ដោយ​ថ្មីៗ​នេះ​លេច​ចេញ​ទូរសព្ទ​អាថ៌កំបាំង​មួយ​ ទទួល​បាន​ពិន្ទុ​លើស​ iPhone 7 នៅ​ពេល​ធ្វើ​តេស្ត​ល្បឿន។ តាម​ព័ត៌មាន​លេច​ធ្លាយ​ដែល​ចែក​ចាយ​លើ​បណ្ដាញ​ Twitter ឲ្យ​ដឹង​ថា​ទូរសព្ទ​អាថ៌កំបាំង​នោះ​ទទួល​បាន​ពិន្ទុ​ដល់​ទៅ​ ២០៣ ៧៣៧ ពិន្ទុ​ លើស iPhone 7 និង 7 Plus ដែល​មាន​ត្រឹម​ជាង​ ១៧០ ០០០ ពិន្ទុ​ប៉ុណ្ណោះ។

 

203.737 !!! 200k barrier has been broken,and it’s not FINAL … someone wanna try to guess ??? ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​ #antutu #Q12017 pic.twitter.com/teL4pzxXOo

— Ricciolo (@Ricciolo1) October 5, 2016

 

​មាន​មតិ​ខ្លះ​យល់​ថា​ទូរសព្ទ​អាថ៌កំបាំង​នេះ​អាច​ជា​ Galaxy S8 ដោយ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​ផ្សព្វផ្សាយ​កន្លង​មក​ថា​ Samsung កំពុង​ផលិត​បន្ទះ​ Chip ល្បឿន​កាន់​តែ​លឿន​សម្រាប់​កំពូល​ទូរសព្ទ​ចេញ​នៅ​ឆ្នាំ​ ២០១៧។ មិន​តែ​ប៉ុណ្ណោះ​ Galaxy S8 រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​អំឡុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៧ ដូច​គ្នា​នឹង​អ្វី​ដែល​​ព័ត៌មាន​លេច​ធ្លាយ​ខាង​លើ​​បាន​បញ្ជាក់​ដែរ។

 

ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

 

​​​​​​​​​​​ទោះ​ជា​យ៉ាង​ណា​មាន​មតិ​ខ្លះ​ទៀត​យល់​ថា​​ឧបករណ៍​ដែល​ទទួល​ពិន្ទុ​ដ៏​ខ្ពស់​នេះ​អាច​មិន​មែន​ជា​ទូរសព្ទ​ឡើយ​ ដោយ​អាច​ជា​ iPad Pro ជំនាន់​ថ្មី​របស់​ Apple ទៅ​វិញ​ ដែល​រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ​ក្រោយ​ដូច​គ្នា៕

 

ចុច​អាន៖ ធៀប​សមត្ថភាព​ iPhone 7 ជា​មួយ​​នឹង​កាមេរ៉ា​តម្លៃ ៩ ពាន់​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR​​