Polar M200​ ​នាឡិកា​វាស់​ចង្វាក់​បេះដូង​ ​មាន​ ​GPS​ ​តម្លៃ​ជាង​ ​១០០​ ​ដុល្លារ

Polar M200​ ​ជា​នាឡិកា​ពិសេស​ដែល​មាន​សមត្ថភាព​វាស់​ចង្វាក់​បេះដូង​ ​កម្រិត​រំលាយ​ជាតិ​ខ្លាញ់​ ​រយៈ​ពេល​ធ្វើ​លំហាត់​ប្រាណ​ ​ហើយ​នៅមាន​បំពាក់​មុខងារ​ ​GPS​។

 

Polar M200​ ​នាឡិកា​វាស់​ចង្វាក់​បេះដូង​ ​មាន​ ​GPS​ ​តម្លៃ​ជាង​ ​១០០​ ​ដុល្លារ

 

ជា​មួយ​ការ​រចនា​បែប​សាមាញ់​តែ​ទាន់​សម័យ​ ​Polar M200​ ​ផលិត​មក​មាន​ខ្សែ​ ​និង​ស្រោប​ដោយ​ជ័រ​ទុន​ដែល​អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ​ជា​ពិសេស​មិន​ជ្រាប​ទឹក។ ក្រៅ​ពី​មាន​រាង​ដ៏​ទាក់ទាញ​ ​និង​មាន​ជម្រើស​ពណ៌​ច្រើន​ ​Polar M200​ ​នៅ​មាន​បំពាក់​បច្ចេកវិទ្យា​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​ ​ដែល​ទទួល​ការ​ហៅ​ចូល​ ​សារ​ជា​អក្សរ​ ​notification​ ​នៃ​បណ្ដាញ​សង្គម​នានា។

 

Polar M200​ ​នាឡិកា​វាស់​ចង្វាក់​បេះដូង​ ​មាន​ ​GPS​ ​តម្លៃ​ជាង​ ​១០០​ ​ដុល្លារ

 

មាន​បំពាក់​បច្ចេកវិទ្យា​មិន​ចាញ់​ ​smartwatch​ ​ល្បី​ៗ​ ​និង​រូបរាង​ប្លែក​ ​Polar M200​ ​ដាក់​លក់​ជា​មួយ​តម្លៃ​ ​១៤៩​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

 

អាន​បន្ត​ ​៖​ ទូរសព្ទ​អាថ៌កំបាំង​បំបែក​កំណត់​ត្រា iPhone 7 ពេល​តេស្ត​ល្បឿន​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​phonearena