កង់​អគ្គិសនី​កំពូល​ថ្លៃ​ សាក​ម្ដង​ជិះ​បាន​ចម្ងាយ​ ២៤០ គីឡូម៉ែត្រ​

ក្រុមហ៊ុន​ Rimac បាន​បង្ហាញ​កង់​អគ្គិសនី​ដ៏​ពិសេស​មួយ​ ដែល​ជា​កង់​អគ្គិសនី​អាច​ជិះ​បាន​ចម្ងាយ​ឆ្ងាយ​បំផុត​ សម្រាប់​ការ​សាក​បញ្ចូល​ថាមពល​មួយ​លើក។

 

កង់​អគ្គិសនី​កំពូល​ថ្លៃ​ សាក​ម្ដង​ជិះ​បាន​ចម្ងាយ​ ២៤០ គីឡូម៉ែត្រ​

 

​ជា​មួយ​អាគុយ​ដែល​មាន​​ផ្ទុក​ថាមពល​ដល់​ ៣ គីឡូវ៉ាត់​ម៉ោង​ ជួយ​ឲ្យ​កង់​អគ្គិសនី​ម៉ូដែល​ Greyp G12H នេះ​បើក​បរ​បាន​ចម្ងាយ​ដល់​ ២៤០ គីឡូម៉ែត្រ ដែល​​​មាន​ល្បឿន​អតិបរមា​ ៤៣,៤៥ គ.ម/ម៉។ ក្រៅ​ពី​ជិះ​បាន​ចម្ងាយ​ឆ្ងាយ​ កង់​អគ្គិសនី​នេះ​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កាន់​តែ​ងាយ​ស្រួល។

 

កង់​អគ្គិសនី​កំពូល​ថ្លៃ​ សាក​ម្ដង​ជិះ​បាន​ចម្ងាយ​ ២៤០ គីឡូម៉ែត្រ​

 

ត្បិត​ថា​ក្រុមហ៊ុន​ Rimac​ មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​កង់​ Greyp G12H នេះ​ ប៉ុន្តែ​បើ​ផ្អែក​តាម​តម្លៃ​របស់​កង់​ Greyp G12s ដែល​​ជា​ម៉ូដែល​ជំនាន់​​មុន​ មាន​តម្លៃ​ដល់​ទៅ​ជាង ៩ ៤០០ ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ម៉ូដែល​នេះ​សាក​ថាមពល​មួយ​លើក​ជិះ​បាន​ចម្ងាយ​ត្រឹម​ ១២០ គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ដូច​នេះ​តាម​ការ​ប៉ាន់​ស្មាន​តម្លៃ​របស់​ Greyp G12H គឺ​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​ឡើយ៕
​​

ចុច​អាន៖ Ducati 2017​ ​ចេញ​ ​២​ ​ម៉ូដែល​រាង​ថ្មី​ ផ្គាប់​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូធំ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget​​