លោក យឹ​ម សុវណ្ណ ៖ CNRP មិន​ចូល​ប្រជុំ​សភា​ព្រោះ​មានការ​គំរាមកំហែង

រាជធានី​ភ្នំពេញ ៖ មូលហេតុ​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​រដ្ឋសភា ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​នានា​ថា ​មានការ​គំរាមកំហែង​មក​លើ​ក្រុម​តំណាងរាស្ត្រ​ខ្លួន ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹ​ម សុវណ្ណ ដែល​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្នុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

មក​ដល់​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ តុលា​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៍​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ៕