អតីត​តួ​007 ធ្វើ​ខួបកំណើត​ឱ្យ​កូនប្រុស​ជា​តំណក់ឈាម​ជាមួយ​ស្រី​ស្នេហ៍​លួចលាក់

កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​អា​ណុ​ល​ស្វា​ហ្សេ​ណេ​ជើរ បាន​នាំ​កូនប្រុស Joseph Baena ទៅ​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​១៩​ឆ្នាំ​នៅ​អា​ល្លឺ​ម៉​ង់ និង​ចូលរួម​ពិធីបុណ្យ​ស្រា​បៀរ​ក្នុង​ទីក្រុង​មុ​យ​និក ។

អតីត​អភិបាល​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា លោក​អា​ណុ​ល បាន​បង្ហោះ​រូបថត និង​អត្ថន័យ​ជូនពរ​ក្នុង​ថ្ងៃកំណើត​ដល់​កូនប្រុស​ថា «​រីករាយ​បុណ្យខួបកំណើត Joseph... រៀន​ពូកែ​, ជា​កីឡាករ​ឆ្នើម​... ប៉ា​មាន​ក្ដី​សោមនស្ស​រីករាយ និង​ស្រលាញ់​កូន​យ៉ាង​ខ្លាំង​» ។

Joseph Baena ជា​កូនប្រុស​របស់​លោក​អា​ណុ​ល ដែល​បាន​ចាប់កំណើត​ពី​ស្នេហា​លួចលាក់​ជាមួយ​នាង​Mildred Baena អតីត​អ្នកបម្រើ​ក្នុងផ្ទះ ។ រឿងរ៉ាវ​ស្នេហា​នោះ​បាន​ក្លាយជា​រឿងអាស្រូវ​ខ្ទរខ្ទារ​មួយ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ​ធ្វើ​ឱ្យ​ខ្សែជីវិត​នៃ​អាពាហ៍ពិពាហ៍​របស់​លោក​អា​ណុ​ល​ជាមួយ​នាង Maria Shriver ឈាន​ដល់​ចែកផ្លូវ​គ្នា ។
ពី​ដំបូង​លោក​អា​ណុ​ល ហាក់ដូចជា​ជួប​រឿង​ស្រងេះស្រងោច និង​ក្រោយមក​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​មួ​ួ​យ​កូនប្រុស​រូប​នោះ​ជា​ញឹកញាប់​ហើយ​ទៅ​ណា​មក​ណា​ក៏​ទៅ​ជាមួយ​កូនប្រុស​របស់​លោក​ដែរ ៕