អតីត​គូស្នេហ៍​កូនប្រុស​ដេ​វី​ធ បេ​ក​ខាំ ចូលរួម​សម្ដែង​ក្នុង​ភាពយន្ដ​ភ័យរន្ធត់

នាង Chloe Moretz ដែល​ទើប​ដកខ្លួន​ពី​សម្ដែង​ខ្សែភាពយន្ដ​រឿង​«The Little Mermaid» បច្ចុប្បន្ន​សម្រេចចិត្ដ​ទទួល​ការងារ​ថ្មី​ក្នុង​ខ្សែភាពយន្ដ​គួរ​ឱ្យ​រន្ធត់ រឿង​«Suspiria» ដោយ​យក​លំនាំ​ឈុត​ឆាក​ពី​អ្នកដឹកនាំ​រឿង​លោក​Daria Argento ។ Chloe Morelz បាន​រួមការ​ងារ​ជាមួយ​នាង Tilda Swinton, Dakota Johnson និង Mia Goth នៅ​ក្នុង​ក្រុមហ៊ុន​ភាពយន្ដ «Frenesy Film Company» និង «Mythology Entertainment» ដោយ​មាន​លោក​Luca Guadagnino ជា​អ្នកដឹកនាំ​រឿង ។

«Suspiria» ជា​ភាពយន្ដ​ដ៏​រន្ធត់​របស់​អីុ​តា​លី រៀបរាប់​រឿងរ៉ាវ​របស់​នារី​របាំ​បា​ឡេ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ដល់​សាលា​បង្ហាត់​បា​ឡេ ដ៏​ចំណាន​មួយ​នៅ​អឺរ៉ុប រហូត​ប្រទះ​ឃើញ​អតីតកាល​ដ៏​ស្រស់​ស្អាត និង​បង្កប់​ដោយ​ភាព​ភ័យ​ខ្លាច ។

នាង​Chloe Morelz អាយុ​១៩​ឆ្នាំ ទើប​ប្រកាស​ដកខ្លួន​ពី​សម្ដែង​ភាពយន្ដ «The Little Mermaid» របស់​ក្រុមហ៊ុន «Warner Bros» ដោយសារ​ហេតុផល​ចង់​ជ្រើសរើស​ការ​ដើរតួ ជួយ​អភិវឌ្ឍ​អាជីព​សម្ដែង​របស់​ខ្លួន​ឱ្យ​ប្រសើ​ជាង​នេះ ៕