មាឌ គឺ​ជា​បញ្ហា​​ លោក Lee ដោះ​ស្រាយ មុន​ពាន AFF Suzuki Cup 2016

(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានលើកឡើងថា ថ្វីត្បិតយប់មិញក្រុមម្ចាស់ផ្ទះកម្ពុជា ចាញ់​ហុង​កុង ២-០ ប៉ុន្ដែ​កូន​ក្រុម​លោក​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ តែអ្វីដែលជាបញ្ហា គឺមាឌ។ ដូច្នេះលោកនឹងដោះស្រាយ​បញ្ហា​នេះ មុន​ការ​ប្រកួត​ផ្លូវ​ការ​នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 នា​​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ។

14591699_1786455944927256_2159124440080187381_n

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានស្ងើចសរសើរកូនក្រុមខ្លួន ដែលព្យាយាមធ្វើតាមអ្វីដែលលោកបានប្រាប់ ហើយថែមទាំងខិតខំ​អស់​ពី​សម​ត្ថ​ភាព ទោះ​ដឹង​ក្រុម​ហុង​កុង មាន​កម្រិត​សមត្ថភាពខ្ពស់ និងមានមាឌធំៗជាងខ្លួនក៏ដោយ។ តែ​បើ​សិន​ជា​គូ​ប្រកួត​របស់​កម្ពុជា មាន​កម្រិត​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា គឺ​លោក​មាន​ជំនឿ​ចិត្ត​ថា លទ្ធផលនឹងល្អប្រសើរជាងនេះ។

14519725_1786455941593923_4711758833544982611_n

លោកបញ្ជាក់ថា «ជាការពិតណាស់ ក្រុមជម្រើសជាតិកោះហុងកុង គឺកម្រិតរបស់ពួកគេខ្ពស់ជាងក្រុមជម្រើសជាតិ​យើង ប៉ុន្ដែ​ខ្ញុំ​គិត​ថា កូន​ក្រុម​របស់​ខ្ញុំ​ធ្វើ​បាន​ល្អ​អស់​ពី​សមត្ថភាព​ហើយ​ថ្ងៃ​នេះ​។ ដូចយើងបានដឹង គឺហុងកុង មានកម្ពស់ និងមាឌធំជាងកីឡាករកម្ពុជា ហើយ​យើង​ព្យាយាមលេងបាល់វែង និង​បាល់​លើ ហេតុ​នេះ​ហើយ​ទើប​ពិបាក​គ្រប់​គ្រង​បាល់​។ ដូច្នេះ​ខ្ញុំ​នឹង​គិត​ពី​បញ្ហា​នេះ​ឡើង​វិញ ដើម្បីត្រៀមពាន AFF​ Suzuki Cup 2016»។

14502821_1786455934927257_7978289189719898044_n

គួរបញ្ជាក់ផងដែរថា ក្រោយបរាជ័យជាលើកទី២ ក្រោមថ្វីជើងក្រុមហុងកុងនេះ ក្រុមជម្រើសជាតិកម្ពុជា នៅមានប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ​១​ទៀត ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ស្រី​លង្កា នៅថ្ងៃទី០៩ ខែ​តុលា​ខាង​មុខ នៅ​លើ​ទី​លាន​ពហុកីឡដ្ឋានជាតិ។ បន្ទាប់មកទើបកម្ពុជា ទើបទ្វារទទួលក្រុមភ្ញៀវ ៣ក្រុម ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 តែម្ដង រួមមានជម្រើសជាតិទីម័រខាងកើត ឡាវ និងប្រ៊ុយណេ៕

14500511_1786455994927251_7860253956414252306_o

ប្រភពពី khmertalking

The post មាឌ គឺ​ជា​បញ្ហា​​ លោក Lee ដោះ​ស្រាយ មុន​ពាន AFF Suzuki Cup 2016 appeared first on CamboSport.