វេជ្ជបណ្ឌិតសង្គ្រោះដៃដាច់ តាមរយៈ«ផ្សាំ»ទៅនឹងជើងរបស់អ្នកជំងឺដ៏អស្ចារ្យ

ដៃរបស់បុរសម្នាក់ដែលដាច់ ត្រូវបានរក្សាទុកឲ្យនៅមានជីវិត តាមរយៈការការផ្សាំភ្ជាប់ទៅនឹងកជើងរបស់គាត់ ក្នុងរយៈពេលច្រើនសប្តាហ៍ ។

តាម Daily Mail បុរសម្នាក់ឈ្មោះ Zhou បានបាត់បង់ដៃឆ្វេងរបស់គាត់ នៅក្នុងគ្រោះថ្នាក់ពាក់ព័ន្ធនឹងផ្លែកាំបិតម៉ាស៊ីនក្រឡឹង នៅឯរោងចក្រដែលគាត់ធ្វើការ ។

Loading...

លោកវេជ្ជបណ្ឌិត Tang Juyu នៃមន្ទីរពេទ្យ Xiangya ក្នុងទីក្រុង Changsha ប្រទេសចិន បានកំណត់ថា ដៃរបស់ Zhou អាចត្រូវបានតភ្ជាប់បាន នៅពេលសរសៃពួរ និងសរសៃប្រសាទដែលរងរបួស នៅក្នុងកដៃរបស់គាត់សះឡើងវិញ ។

លោកបណ្ឌិត Juyu និងក្រុមការងាររបស់គាត់បានតភ្ជាប់ដៃរងរបួស ទៅនឹងកជើងស្តាំរបស់ Zhou ដើម្បីអនុញ្ញាតឲ្យដៃនេះទទួលយកឈាមពីសរសៃឈាមក្រហមរបស់ជើង ។

ដៃនេះត្រូវបានផ្សាំទៅនឹងកជើង អស់រយៈពេលជាង ១ ខែ និងបន្ទាប់មក ទើបវេជ្ជបណ្ឌិតដោះយកមកតភ្ជាប់ដៃរបស់ Zhou ឡើយវិញ ក្នុងដំណើរការវះកាត់តភ្ជាប់ដ៏ស្មុកស្មាញបំផុត អូសបន្លាយរយៈពេល ១០ ម៉ោង ។

Zhou អាចកម្រើកម្រាមដៃបាន ប៉ុន្តែ គាត់នឹងពុំអាចប្រើដៃនេះបានទាំងស្រុងឡើយ រហូតទាល់តែវាធ្វើអោយបានល្អឡើងវិញ ។

នេះជាលើកទី២ ដែលលោកបណ្ឌិត Juyu និងក្រុមការងាររបស់គាត់ បានផ្សាំដៃដែលរងរបួសបែបនេះ ទៅនឹងកជើងរបស់អ្នកជំងឺ ៕