ជនអនាថា​វ័យ៧០ឆ្នាំ​ ជាប់ចោទពីបទចាប់ រំលោភក្មេងស្រី សតិមិនសូវគ្រប់​ ម្តាយខកចិត្ត សមត្ថកិច្ចមិនចាប់ខ្លួន

ស្វាយរៀង ៖ បែកធ្លាយរឿងចាប់រំលោភ​ ខាងស្រីប្រកាន់ប្រុសប្រកែក ដោយបុរសអនាថា ម្នាក់វ័យ ៧០ឆ្នាំ រងការចោទប្រកាន់ថា​ បានចាប់រំលោភសេពសន្ទវៈ លើក្មេងស្រីសតិមិនសូវដឹងក្តីអាយុ១២ឆ្នាំ រហូតដល់៥លើក​ ទើបបែកធ្លាយ ពេលម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចនគបាលឲ្យចាប់ខ្លួន តែសមត្ថកិច្ច ឆ្លើយថា ជារឿងស៊ើបអង្កេត មិនអាចចាប់ខ្លួនបានទេ រង់ចាំស្រាវជ្រាវរកសាក្សី​ និងភស្តុតាងមក ដាក់បន្ទុកសិន ធ្វើឲ្យក្រុមគ្រួសារ​ និងប្រជាពលរដ្ឋខកចិត្តយ៉ាងខ្លាំង។

ទាក់ទិនករណីចោទប្រប្រកាន់នេះដែរមន្រ្តីនគបាលប៉ុស្តិ៍ក្រោលគោ បានឲ្យដឹងថា ក្រុមគ្រួសារកុមារី រងគ្រោះ បានចោទប្រកាន់បុរសអនាថា ម្នាក់ឈ្មោះ តា ហ៊ឹម អាយុ៧០ឆ្នាំ រស់នៅខាងមុខសាលា ឃុំក្រោលគោ​ ស្រុកស្វាយជ្រំ ដើរសុំទាន​ និងបោសសំអាតសាលាឃុំយកប្រាក់ទិញបាយហូប ពីបទ ចាប់រំលោភសេពសន្ទ​ វៈទៅលើកុមារីរងគ្រោះអាយុ១២ឆ្នាំ សតិមិនសូវប្រកតី រស់នៅស្រុកកំពង់ ត្របែកខេត្តព្រៃវែង ថាបានចាប់រំលោភ កាលពីវេលាម៉ោង៣៖០០រសៀលថ្ងៃទី៣​ ខែតុលា​ នៅចំណុច ខាងក្រោមគល់ស្ពានក្រោលគោ បែកខាងកើត ព្រំប្រទល់ខេត្តព្រៃវែង ស្វាយរៀងខាងលិចផ្សារ ក្រោល គារចម្ងាយជាង២០០ម៉ែត្រ។

ហើយរហូតមកដល់ថ្ងៃទី៤​ ខែតុលា​ វេលាម៉ោង៨៖០០ព្រឹកទើបម្តាយជនរងគ្រោះមកប្តឹង ហើយគ្មាន សាក្សី ឬភស្តុតាងអ្វីដើម្បីដាក់បន្ទុកជនសង្ស័យឡើយ វាជារឿង ស្រីប្រកាន់ប្រុសប្រកែក និងជារឿង ស៊ើបអង្កេតសមត្ថកិច្ចមិនអាចចាប់ខ្លួនបានឡើយ។

ចំណែកក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង ធ្វើកោសល្យវិច្ច័យវិញបានឲ្យដឹងថា កុមារីរងគ្រោះ ពិតជាមានដាច់សន្ទះព្រហ្មចារីពិតប្រាកដមែន ក៏ប៉ុន្តែ ពុំមែនទើបតែ ដាច់ថ្មីៗនោះទេ​ គឺដាច់យូមកហើយ គ្រាន់តែមានសភាពហើមប្រដាប់ភេទប៉ុណ្ណោះ​ និងមិនទាន់បានចេញលិខិតបញ្ជាក់ការ ធ្វើកោសល្យ វិច្ច័យឲ្យសមត្ថកិច្ចដែររហូតមកដល់ថ្ងៃទី៦​ ខែតុលានេះ​ ដោយប្រាប់ថាកោសល្យវិច្ចយ័បើសមត្ថកិច្ចចង់ បានត្រូវធ្វើសំណើរសុំទើប គ្រូពេទ្យចេញកោសល្យវិច្ច័យឲ្យ។

បើតាមស្រ្តីឈ្មោះ​ នេត​ មុំ អាយុ៥២ឆ្នាំ ត្រូវជាម្តាយកុមារីរងគ្រោះបានឲ្យដឹងថា កាលពីពេលកើតហេតុ​ គាត់មិនបានដឹងទេ​ គឺនៅវេលាម៉ោង៦៖០០ល្ងាចជិតយប់ថ្ងៃទី៣​ ខែតុលាទើបបានដឹង​ ដោយឃើញកូន ស្រីមានសភាពទ្រុឌទ្រោមផ្លែក សើមប្រឡាក់ខោនិងធំក្លិនស្អុយ ក៏មានចម្ងល់សួរកូន ទើបកូនប្រាប់ថា តាហ៊ឹមនៅក្រោលគោចាប់រំលោភ នៅក្រោមស្ពានក្រោលគោ កាលពីម៉ោង៣៖០០រសៀល។​ ហើយ និយាយទៀតថា តាហ៊ឹមបានចាប់រំលោភ​ ៥លើកមកហើយ និងបានគម្រាមថា បើហ៊ាននិយាយប្រាប់គេ គាត់និងសម្លាប់ចោល ទើបនាងមិនហ៊ាននិយាយប្រាប់។​ មូលហេតុដែលកុមារីរងគ្រោះត្រូវ គេចាប់ រំលោភ ដោយទី១មានសតិមិនសូវល្អ និងតែងតែដើរចេញពីផ្ទះមកផ្សារក្រោលគោ ដើម្បីសុំលុយ អ្នក ផ្សារទិញនុំញ៉ាំ រីឯជនសង្សយ័ក៏ជាជនអនាថា ដើរសុំទាននៅផ្សារក្រោលគោដែរ និងជួយបោសសំអាត សាលាឃុំក្រោលគោ។ រីឯក្មេងប្រុសម្នាក់អាយុ៨ឆ្នាំនៅភូមិជាមួយ កុមារីរងគ្រោះបាននិយាយ ប្រាប់ សមត្ថកិច្ចថា នៅមុនពេលកើតហេតុរូបគេជិះកង់តាមផ្លូវជាតិលេខ១ ដល់ចំណុចស្ពានក្រោលគោ បាន ឃើញ តាហ៊ឹម ជាជនសង្សយ័ដឹកដៃ កុមារីរងគ្រោះដើរចូលក្រោមស្ពាននោះ ក៏ប៉ុន្តែមិនដឹងថាធ្វើអីទេ ខ្លួនជិះកង់ទៅផ្សារក្រោលគោរកទិញអីញាំ។

ចំពោះក្រុមគ្រួសារកុមារីរងគ្រោះបាននិយាយថា ពួកគាត់ខកចិតយ៉ាងខ្លាំង ចំពោះចំណាត់ការ របស់ សមត្ថកិច្ចស្រុកស្វាយជ្រំ ពួកគាត់ទៅប្តឹងគឺទាមទាឲ្យសរសេរពាក្យបណ្តឹង ហើយមិនចាត់ការ រហូត រូបគាត់ស្វះស្វែងរកអ្នកសាព័ត៌មានជួយអន្តរាគមន៍ ទើបចុះសាកសួរ និងឲ្យយកកូនទៅមន្ទីរពេទ្យខេត្ត ធ្វើកោសល្យវិច្ចយ័ ហើយទុកឲ្យជនសង្សយ័ដើរឲ្យប្រងើយ។ រីឯប្រជាពលរដ្ឋវិញនិយាយថា ពួកគាត់ បានឮថា ជនសង្សយ័ បានចាប់ក្មេងស្រីរំលោភអស់ជាច្រើននាក់មកហើយ ជាពិសេស ក្មេងស្រីសតិ មិនសូវគ្រប់។ ស្ត្រីជាម្តាយជាស្រ្តីមេម៉ាយមានតែកូនស្រីម្នាក់នេះ គត់មានជីវភាពក្រីក្រលំបាក បាន សំណូមពរសុំឲ្យអង្គការមនុស្សធម៌ជួយផ្គត់ផ្គង់ និងព្យាបាលកូនរបស់គាត់ផង។ រីឯប្រជាពលរដ្ឋ បាន សំណូមពរ សុំឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្សយ័ដាក់ពន្ធនាគារ ដើម្បីកុំឲ្យដើរចាប់ក្មេងស្រីរំលោភ ទៀត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនអនាថា​វ័យ៧០ឆ្នាំ​ ជាប់ចោទពីបទចាប់ រំលោភក្មេងស្រី សតិមិនសូវគ្រប់​ ម្តាយខកចិត្ត សមត្ថកិច្ចមិនចាប់ខ្លួន

ជនអនាថា​វ័យ៧០ឆ្នាំ​ ជាប់ចោទពីបទចាប់ រំលោភក្មេងស្រី សតិមិនសូវគ្រប់​ ម្តាយខកចិត្ត សមត្ថកិច្ចមិនចាប់ខ្លួន

ជនអនាថា​វ័យ៧០ឆ្នាំ​ ជាប់ចោទពីបទចាប់ រំលោភក្មេងស្រី សតិមិនសូវគ្រប់​ ម្តាយខកចិត្ត សមត្ថកិច្ចមិនចាប់ខ្លួន