ក្មេង​ជំទង់​ម្នាក់ ដុះ​កន្ទុយ ១៨​ឆ្នាំ ទើប​តែ​ដាច់​ចិត្ត​កាត់​ចោល

ក្មេង​ប្រុស​ជំទង់​វ័យ ១៨​ឆ្នាំ​ម្នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​បាន​រស់​នៅ​ជាមួយ​នឹង​កន្ទុយ ប្រវែង​ជិត ២០​សង់ទីម៉ែត្រ​ដោយ​សម្ងាត់ អស់​រយៈ​ពេល ១៨​ឆ្នាំ ទើប​តែ​សម្រេច​ចិត្ត​កាត់​វា​ចោល។

 

ក្មេង​ជំទង់​ម្នាក់ ដុះ​កន្ទុយ ១៨​ឆ្នាំ ទើប​តែ​ដាច់​ចិត្ត​កាត់​ចោល

 

ឪពុក​ម្តាយ​ក្មេង​ជំទង់​ខាងលើ បាន​ជួយ​លាក់​បាំង​រឿង​រូប​គេ​មាន​ដុះ​កន្ទុយ ព្រោះ​តែ​ពួក​គេ​ជឿ​ជាក់​ថា វា​ជា​ការ​ទាក់​ទាញ​សំណាង​ល្អ។

 

រហូត​មក​ដល់ ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្មេង​ជំទង់​រូប​នោះ បាន​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ «Super Specialty Hospital» ស្ថិត​ក្នុង​ទីក្រុង Nagpur រដ្ឋ Maharashtra ភាគ​ខាងលិច ប្រទេស​ឥណ្ឌា ដោយ​និយាយ​ថា កន្ទុយ​របស់​គេ​ប្រែ​ជា​មាន​អាការ​ឈឺ​ចាប់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ត្រូវ​បាន​វះកាត់​ចេញ​ដោយ​ជោគជ័យ។

 

 

 

អាការ​នេះ​ត្រូវ​បាន​គេ​ហៅ​តាម​បែប​វេជ្ជសាស្ត្រ​ថា ការ​អភិវឌ្ឍ​មិន​ប្រក្រតី «Neurodevelopment Abnormality» ដោយ​វា​អាច​ព្យាបាល​បាន​ភ្លាមៗ បន្ទាប់​ពី​ចាប់​កំណើត ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​របស់​គេ​លាក់​បាំង។

 ក្មេង​ជំទង់​ម្នាក់ ដុះ​កន្ទុយ ១៨​ឆ្នាំ ទើប​តែ​ដាច់​ចិត្ត​កាត់​ចោល

 

លោក​វេជ្ជបណ្ឌិត Pramod Giri ប្រធាន​នាយកដ្ឋាន​ផ្នែក​​ប្រព័ន្ធ​ប្រសាទ នៅ​ឯ​មន្ទីរពេទ្យ​ខាងលើ បាន​និយាយ​ថា «នេះ​គឺ​ជា​ករណី​កម្រ​កើត​មាន​ខ្លាំង​បំផុត ហើយ​យើង​មិន​ដែល​បាន​ឃើញ ភាព​មិន​ប្រក្រតី​កើត​មាន​នៅ​ទី​នេះ​ទេ ពី​មុន​មក។ គេ​បាន​ទទួល​ស្គាល់​ថា មាន​អាការ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ខ្លាំង ពេល​ដេក និង​អង្គុយ ហើយ​គេ​តែង​តែ​តម្រូវ​កន្ទុយ​នៅ​ក្នុង​ខោ នៅ​ពេល​អង្គុយ»។

 

លោក​វេជ្ជបណ្ឌិត​ខាងលើ បាន​បន្ថែម​ទៀត​ថា «រូប​គេ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ឥឡូវ​នេះ គេ​អាច​ដេក និង​អង្គុយ​បាន​យ៉ាង​ស្រួល ហើយ​មាន​អារម្មណ៍​ថា មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ទៀត​ផង»៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ metro