អេនឌី លាក់​អាថ៌កំបាំង ក្រោម​ស្នាម​សាក់​លើ​ស្មង​ជើង​​ស្ដាំ

លោក អេនឌី បាន​ប្រាប់​ថា លោក​បាន​សម្រេច​សាក់​លើ​ស្មង​ជើង​លើក​ដំបូងក្នុង​ឆាក​ជីវិត បើ​ទោះ​ធម្មតា​លោក​មិន​ចូល​ចិត្ត​ក៏​ដោយ ដើម្បី​លុប​សម្លាក​មួយ​បង្ក​ពី​គ្រោះ​ថ្នាក់​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន។

 

អេនឌី លាក់​អាថ៌កំបាំង ក្រោម​ស្នាម​សាក់​លើ​ស្មង​ជើង​​ស្ដាំ

 

ស្នាម​សម្លាក​លើ​ស្នង​ជើង​របស់​តារា​ប្រុស​ដែល​ទើប​ត្រឡប់​មក​ពី​កាណាដា​នេះ គឺ​សល់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ជាង​១​ឆ្នាំ​មុន។ ដោយ​សារ​សម្លាក​នេះ អេនឌី ប្រាប់​ទៀត​ថា លោក​បាន​បង្ខំ​ចិត្តស្លៀក​តែ​ខោ​ជើង​វែង​គ្រប់​ពេល​ចេញ​ដើរ ឬ​ថត​ចម្រៀង ក៏​ដូច​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ដើម។ ដូច្នេះ​ហើយ ដើម្បី​បាន​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់ លោក​ត្រូវ​បង្ខំ​ចិត្ត​រំលេច​ស្នាម​សាក់​នេះ។

 

“ដោយ​សារ​តែ​ស្នាម​ហ្នឹង ខ្ញុំ​ត្រូវ​ស្លៀក​តែ​ខោ​ជើង​វែង​រហូត​ ចង់​ប្ដូរ​ Style មក​ស្លៀក​ខ្លី​ក៏​អត់​បាន​ដែរ អីចឹង​ទេ ក៏​សម្រេច​ចិត្ត​សាក់​តែ​ម្ដង​ទៅ ហើយ​ខ្ញុំ​គិត​ពី​រឿង​នេះ​យូរ​ហើយ តែ​មិន​ទាន់​ដាច់​ចិត្ត”។ អេនឌី បន្ថែម។

 

 

ក្រោយ​សម្រេច​ចិត្ត​ហើយ អេនឌី បាន​ទៅ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​សាក់ ដើម្បី​ពិគ្រោះ​យល់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន។ ចុង​ក្រោយ​ ក៏​សម្រេច​សាក់​រូប​សញ្ញា​របស់ Adidas នេះ​តែ​ម្ដង៕

 

អេនឌី លាក់​អាថ៌កំបាំង ក្រោម​ស្នាម​សាក់​លើ​ស្មង​ជើង​​ស្ដាំ

 

អេនឌី លាក់​អាថ៌កំបាំង ក្រោម​ស្នាម​សាក់​លើ​ស្មង​ជើង​​ស្ដាំ

 

រូបភាព៖ ផ្ដល់​ដោយ អេនឌី

 

អត្ថបទ៖ ទារិកា