ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស “ស្រទន់​មន្ត​ស្នេហ៍”

តារា​សម្ដែង​ប្រុស​រូប​សង្ហា និង​ជា​តួឯក​ប្រុស​ក្នុង​រឿង “អស្ចារ្យ​ណាស់​សំណព្វ​ចិត្ត​ខ្ញុំ” ផល ពៅវីរ័ត្ន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ដែល​ខកខាន​មិន​បាន​សម្ដែង​​ជា​តួ​ឯក​ប្រុសក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”។

 

ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស “ស្រទន់​មន្ត​ស្នេហ៍”

រូបថត ៖ ផ្តល់ឲ្យ ផល ពៅវីរ័ត្ន និង សុខ សោម៉ាវត្តី ថត​សម្អាងការ

 

“បង​ស្ដាយ​ណាស់​អូន​អើយ មិន​បាន​សម្ដែង​រឿង​ប្រលោម​លោក​​របស់ Sabay មួយ​នេះ ព្រោះ​តែ​បង​ជាប់​ថត​រឿង​សម្រាប់​បញ្ចាំង​នៅ​ទូរទស្សន៍​ពីរ បាន​ជា​បង​មិន​ហ៊ាន​ទទួល​ថត “ស្រទន់​មន្ត​ស្នេហ៍” ទៀត ខ្លាច​គ្មាន​ពេល​គ្រប់គ្រាន់​សម្ដែង ខាត​ពេលវេលា​អ្នក​ដឹក​ដោយ​សារ​យើង។” បុរស​វ័យ ២៨ ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ​ពេល​ក្រុម​ការងារ Studio 4 ទាក់ទង​មក​ដើម្បី​ទៅ​សាកល្បង​សមត្ថភាព គឺ​ក្នុង​តំណែង​ជា​តួ​ឯក តែ​លោក​មិន​មាន​ពេល​គ្រប់គ្រាន់​។

 

ចំណែក ឈិន សុធា ក្រុម​ការងារ Studio 4 ដែល​ទទួល​បន្ទុក​ផ្នែក Casting បាន​ឲ្យ​ដឹង​ដូច​គ្នា​ទៅ​នឹង​សាមី​ខ្លួន​ដែរ​ថា លោក​ចង់​បានតារា​ប្រុស​រូប​នេះ។ “តាម​ទម្រង់​មុខ​គាត់ សក្តិសម​នឹង​តំណែង​តួឯក ដេត ភូមិន្ទ និង​តួ សង្វារ ហើយ​ខាង​ខ្ញុំ​ចង់​បាន​គាត់​មក Casting ដែរ តែ​គាត់​មិន​ទំនេរ ខ្ញុំ​ស្ដាយ​គាត់​ដែរ​ហ្នឹង”។

 

ផល ពៅវីរ័ត្ន ស្ដាយ​មិន​បាន​សម្ដែង​តួឯក​ប្រុស “ស្រទន់​មន្ត​ស្នេហ៍”

 

តារា​ប្រុស​ដែល​ប្រឡង​ក្នុង​កម្មវិធី Khmer Supermodel ជំនាន់​ទី ៣ ឆ្នាំ ២០១២ -២០១៣ ជាប់​ចំណាត់​ថ្នាក់​លេខ ២ បាន​បញ្ជាក់​ទៀត​ថា លោក​ក៏​ជា Fan ប្រលោមលោក Sabay ដែរ ព្រោះ​តែង​បាន​តាមដាន​រឿង​មិន​ដែល​ដាច់​សូម្បី​តែ “ស្រទន់​មន្ត​ស្នេហ៍” ក៏​​និស្សិត​ទេសចរណ៍​ឆ្នាំ​ទី ៣ រូប​នេះ​ចូលចិត្ត​អាន​ដែរ៕

 

ចុចអាន៖រឿង “ស្រទន់​មន្ត​ស្នេហ៍” កំពុង​សម្លឹង​តារា Original Song

 

អត្ថបទ៖ទ្រី រ៉ាវី