រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

រឿង​ “លង់​ស្នេហ៍​អ្នក​គ្រូ” ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​ផលិតកម្ម “បដិហា្យ” បន្ទាប់​ពី​រឿង “បណ្ដឹង​ខ្មោច​ក្រមុំ​ទាំង​៣” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ​ហើយ ​ដែល​ ឌុច លីដា និង សេម គ្រង​តំណែង​​ជា​តួ​ឯក។

 

រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

យារ៉ូ ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” បាន​ថ្លែង​មក​កាន់ Sabay ដោយ​ខ្លីៗ​ថា​រឿង​ “លង់​ស្នេហ៍​អ្នក​គ្រូ” ​ជា​ប្រភេទ​រឿង​កំប្លែង​លាយឡំ​នឹង​ស្នេហា​ដែល​និយាយ​អំពី​សិស្ស​ប្រុស​៣​រូប​ ​មក​ពី​តាម​បណ្ដា​ខេត្ត​មក​រៀន​នៅ​ទីក្រុង​ហើយ​ក៏​តាម​សុំ​ស្នេហ៍​អ្នក​គ្រូ​របស់​ខ្លួន។

 

យារ៉ូ បន្ត​ថា​ខ្លួន​គេ​ផ្ទាល់ លោក សេម និង នាយ ចយ ដើរ​តួ​ជា​សិស្ស​ប្រុស​ទាំង​៣ ចំណែក​ឯ​ កញ្ញា ឌុច លីដា ដើរ​តួ​ជា​អ្នក​គ្រូ។ រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” និង​ចាប់​ផ្ដើម​​ដំណើរ​ការ​ថត​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា​ខាង​មុខ​នេះ​ហើយ៕

 
រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

 

រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

 

រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

រឿង “លង់​ស្នេហ៍​អ្នក​គ្រូ” កំពុង​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​នេះ

អត្ថបទ៖ SAMEDY​
រូបភាពផ្ដល់​ដោយ យារ៉ូ