កើតខ្យល់ កុំចេះតែ​ហ៊ានផ្តេសផ្តាស

ខេត្តកណ្តាល ៖ ករណីស្ត្រីម្នាក់កើត​ខ្យល់.គ​ររហូតស្លាប់ ​បង្កឱ្យភ្ញាក់​ផ្អើល​កាលពី​​វេលា​​ម៉ោង០៧យប់​ថ្ងៃ​ទី​០៤ តុលា ​ស្ថិតត្រង់​ចំណុច​​ភូមិ​ស្វាយ​អាត់​​កណ្តាល ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​ស្ត្រីរងគ្រោះ​​​ឈ្មោះ​យ័ន ចាន់​តារា ​អាយុ​២៧​ឆ្នាំ ​ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​​ មាន​ប្តី​ឈ្មោះ​ឈុ​ន សុធា ភេទប្រុស អាយុ​២៨​ឆ្នាំ​ ​ជា​ជាងចម្លាក់ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ ។

ប្រភពបន្តថា នៅ​ថ្ងៃ​០៤រសៀលថ្ងៃដដែល ស្ត្រី​​រង​គ្រោះ​មាន​សភាព​ងងឹតមុខ​ និង​ឈឺក្បាល ហើយ​​បាន​ឱ្យ​ប្តី​កោសខ្យល់​ឱ្យ និង​ធ្វើ​ចលនារហូត​ដល់​ម៉ោង​០៦យប់ ស្ត្រី​រង​គ្រោះ​​បាត់​មាត់​ និង​បញ្ឈរភ្នែក​ ត្រូវ​​ប្តីឱ្យ​ថ្នាំ​ប៉ា​រ៉ា​១​គ្រាប់​ឱ្យស្ត្រីរង​គ្រោះ​លេប​ ក្រោយ​មក ​ជន​រង​គ្រោះ​​មាន​សភាពរឹង​​ថ្គាម ទើប​​បញ្ជូន​ទៅ​ផ្ទះ​ពេទ្យ​​ឯកជនមួយ ។ ​

ពេលទៅ​ដល់ ត្រូវ​គ្រូពេទ្យ​ឈ្មោះ​គឹ​ម ទូច​ បញ្ជាក់ថា​ ជន​រង​គ្រោះ​មាន​​សភាព​ធ្ងន់​​ហើយ ​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​រដ្ឋ​ ហើយ​គ្រូពេទ្យ​នោះ​បាន​ចាក់​ថ្នាំ ​និង​ព្យួរសេរ៉ូម​ដល់​ម៉ោង០៧យប់ថ្ងៃ​ដដែល ស្ត្រីរងគ្រោះក៏​​បាន​ស្លាប់តែម្តង ។​ ​​លោក​​វេជ្ជបណ្ឌិត លី​ម ផល្លា​ ប្រធាន​​កា​រិ​យា​ល​យ័​សុខាភិបាល​ស្រុក​ខ្សាច់កណ្តាល បាន​ចុះមក​ពិនិត្យ​សាកសព​​​យ៉ាង​​ម៉ត់ចត់ ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ គួរ​ឱ្យ​​កត់សម្គាល់ទេ គឺ​ពិតជា​ស្លាប់​ដោយសារ​​ខ្យល់.គ គាំងបេះដូង​ប្រាកដ​មែន ​​។