របៀបវារៈ​ច្រើន សម្តេច​តេ​ជោ ហ៊ុន សែន បាយ​ថ្ងៃត្រង់​នៅ​សភា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​មាន​អត្ថន័យ​ទាំងស្រុង​ថា «​ពេល​នេះ​កំពុង​ប្រជុំ​រដ្ឋសភា​ដែល​ជា​ដំណើ​ការ​ធម្មតា​នៃ​អង្គនីតិប្បញ្ញត្តិ​។ ដោយ​របៀបវារៈ​ច្រើន​ថ្ងៃនេះ ច្បាស់​ជា​បាយ​ថ្ងៃត្រង់​នៅ​រដ្ឋសភា​ទៀត​ហើយ ហើយ​ការ​ប្រជុំ​ច្បាស់​ជា​អូស​បន្លាយ​រហូត​ដល់​ពេល​ល្ងាច​។ ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល ព្រោះ​មិនមែន​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះ​ទេ ។ ជូនពរ​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​៕»