ដាច់ដាបម្ល៉េះ! ឃើញ​នាងម្នាក់ឯង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានរឿង​ដ៏​គួរ​ឱ្យ​ហួសចិត្ត​មួយ បន្ទាប់​នារី​ម្នាក់​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច នាព្រឹក​ថ្ងៃ​ទី​០៧ តុលា នេះ ឱ្យ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​ចាប់​នាង​អោប​ថើប​ញក់ញី ស្ថិត​ត្រង់​កន្លែង​ស្ងាត់​មួយ​កន្លែង​ម្តុំ​ផ្ទះ​ជួល ខណៈ​នាង​កំពុង​ដើរ​តែ​ម្នាក់ឯង ប៉ុន្តែ​ត្រូវ​នាង​រើបំរះ​រហូត​រួចខ្លួន កាលពី​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ តុលា កន្លង​មក ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២៤​ឆ្នាំ (​មាន​គូ​ដណ្តឹង​ជិត​រៀប​ការ​) មាន​លំនៅ​ឯ​ខេត្តស្វាយរៀង សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ ជា​កម្មការិនី​រោងចក្រ ។ រីឯ​ជនសង្ស័យ​ឈ្មោះ​អើ កុសល អាយុ​២៣​ឆ្នាំ មាន​ប្រពន្ធ​​-​កូន មាន​ទីលំនៅ​ក្នុងភូមិ​ពក​ត្រាច ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ជិត​នាងរង​គ្រោះ ។ បើ​តាម​ការ​ឱ្យ​ដឹង​ថា គឺ​ជន សង្ស័យបាន​លួច​ស្រលាញ់​នាង​ជា​យូរ​មក​ហើយ ។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​គ្រាន់តែ​ឱ្យ​សមត្ថកិច្ច​​នាំ​បុរស​នោះ​មក​សាកសួរ និង​ណែនាំ ហើយ​ឱ្យធ្វើ​កិច្ចសន្យា​ កុំឱ្យ​ជន​នោះ​ប្រព្រឹត្ត​បែប​នេះ​ទៀត ដោយ​មិន​មានការ​ចាប់​ខ្លួ​ននោះ​ទេ ។ ​

ប្រភពឱ្យ​ដឹងទៀតថា ​បន្ទាប់​ពី​កើតរឿង​នេះ នារីរងគ្រោះ​ត្រូវ​គូ​ដណ្តឹង​នៅ​ឯ​ស្រុកឱ្យ​នាង​ឈប់​ធ្វើការ​ ទៅ​ស្រុក​កំណើត​វិញ​ទៅ ។