វៀតណាមម្នាក់រួចផុតបទចោទ ក្រៅពីនោះពី២០ ទៅ២៥ឆ្នាំ

រាជធានី​ភ្នំពេញ ៖ សាលក្រម​​សម្រេច​របស់​ចៅក្រម​ជំនុំជម្រះ ដែល​មាន​សម្អាង​​ហេតុ និង​សម្អាង​​ច្បាប់​យ៉ាង​ច្បាស់លាស់ ហើយ​​ត្រឹម​ត្រូវ បន្ទាប់​ពី​សវនាការ​​ដែល​ធ្វើការ​ពិភាក្សា​ដេញដោ​ល ដោយ​បាន​និង​ពិនិត្យ​ភស្តុ​តាង​ត្រឹមត្រូវ នៅ​ចំពោះ​មុខ​ភាគី​រឿង​ក្តី ។ភាគី​​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ចំពោះ​សាលក្រម​សាលាដំបូង ក្នុង​ករណី​ដែល​ខ្លួន​មិន​ពេញចិត្ត​ចំពោះ​សាលក្រម​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី០​៥ តុលា ២០១៦ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​៣​នាក់ និង​លើកលែង​បទចោទប្រកាន់​​ម្នាក់ ក្នុង​សំណុំរឿង​ជួញដូរ​នូវ​សារធាតុ​ញៀនខុសច្បាប់ ។

ជនជាប់ចោទ​ទី​១-​ឈ្មោះ​ឌី​ង មីង​ហូ ​អាយុ​២២​​ឆ្នាំ ជនជាតិ​វៀត​ណាម តុលាការ​សម្រេច​លើក​លែ​ងបទ​ចោទប្រកាន់ ២-​ឈ្មោះ​ចាន់ បញ្ញា ហៅ​ប៉ា​​អា​ឡិច ជា​មេខ្លោង (​ប្តី និង​ប្រពន្ធ​) ៣-​ឈ្មោះ​លួង ណា​វី ហៅ​ណ​យ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​២៥​ឆ្នាំ និង​​ពិន័យ
​ម្នាក់​ៗ​​៤០​លាន​​រៀល​ ចូល​ថវិកា​រដ្ឋ និង​ចេញ​ដីកា​​ឲ្យ​ចាប់ខ្លួន​ពី​នាក់​​ប្តី​-ប្រពន្ធ ៤-​ឈ្មោះ​​សែន សាយ ​អាយុ​៤៥​ឆ្នាំ បក្សពួក​​ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ​ និង​ពិន័យ​៤០​លាន​រៀល​​ចូល​ថវិកា​រដ្ឋ ។

​សំណុំរឿង​នេះ ត្រូវ​បាន​លើកយក​មក​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២៣ សី​ហា ​និង​ថ្ងៃ​ទី០​៩ កញ្ញា ហើយ​បាន​សម្រេច​ប្រកាស​សាលក្រម នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៦ នេះ ។ យោង​តាម​ការ​​សាកសួរ​ដេញដោល​​ក្នុង​​សវនាការ​ ជនជាប់ចោទ​​ឈ្មោះ​ឌី​ង មីង​ហូ ​ជនជាតិ​វៀតណាម មិន​មាន​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ​ទេ ។

គួរ​បញ្ជាក់​ថា ​ជនជាប់ចោទ​ខាងលើ​នេះ​ ត្រូវ​​​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​​នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ​ជោ​រៃ ក្នុងសង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨  វិច្ឆិកា ​ឆ្នាំ​២០១៥  ។