Zidane៖ “ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ឃើញ​ Ronaldo ​ខឹង”

Zinedine Zidane ​អ្នកចាត់ការ​​ក្រុម​ស្ដេច​ស Real Madrid ​បាន​លើក​ឡើង​ថា លោក​​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ពេល​ឃើញ​ Cristiano Ronaldo ​ខឹង​ អំឡុង​ពេល​ដែល​​រូប​គេ​ត្រូវ​​ដូរ​ចេញ​​ពី​ការ​ប្រកួត​​កាល​ស្មើ​ ២-២ ​ទល់​នឹង​ Las Palmas។

 

Zidane៖ “ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ឃើញ​ Ronaldo ​ខឹង”

Ronaldo (ឆ្វេង) និង​អ្នកចាត់ការ​ Zidane

 

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​បាន​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត​ ​ពេល​អ្នកចាត់ការ​ Zidane ​ដូរ​ជំនួស​​ Lucas Vazquez ​នៅ​នាទី​៧២ ខណៈ​ដែល​ពេល​ដែល​ Real កំពុង​នាំ​មុខ​ Las Palmas ២-១។ យ៉ាងណាក្ដី អ្នកចាត់ការ​សញ្ជាតិ​បារាំង​​ គិត​ថា​វា​ជា​រឿង​​មិន​អាច​ទៅ​រួច​ទេ ដែល​កីឡាករ​ម្នាក់​ត្រូវ​លេង​ឲ្យ​ល្អ​រហូត​​គ្រប់​ប្រកួត​ពេញ​១​រដូវ​​កាល ដូច្នេះ​ពួកគេ​ត្រូវ​ការ​សម្រាក​ខ្លះ។

 

Zidane៖ “ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ឃើញ​ Ronaldo ​ខឹង”

 

Zidane៖ “ខ្ញុំ​សប្បាយ​ចិត្ត​ ពេល​ឃើញ​ Ronaldo ​ខឹង”

 

Zidane ​​បាន​ប្រាប់​ដល់​ RMC ​ថា៖ “វា​ជា​រឿង​ល្អ​ ដែល​ Ronaldo ​​ខឹង​ពេល​គាត់​ត្រូវ​ដូរ​ចេញ ព្រោះ​វា​បាន​បង្ហាញ​ថា​ គាត់​​ខ្វាយខ្វល់​​និង​ចង់​នាំ​យក​​ភាព​រីក​ចម្រើន​​​ឲ្យ​ក្រុម។ ប៉ុន្តែ​វា​គ្មាន​បញ្ហា​ទេ ខ្ញុំ​បាន​ពន្យល់​គាត់​ច្បាស់​ហើយ ហើយ​រឿង​នោះ​ក៏​ចប់​ហើយ​ដែរ។ សម្រាប់​ខ្ញុំ​ កីឡាករ​ម្នាក់​​មិន​អាច​លេង​​៦៥​ប្រកួត​ក្នុង​១​រដូវ​កាល​ ដោយ​រក្សា​ទម្រង់​លេង​បាន​ល្អ​រហូត​នោះ​ទេ”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal