អ៊ីតាលី​ ​ស្មើ​​អេស្ប៉ាញ ​តែ​​ក្រុម​ទាំង​២​ជាប់​កំណត់ត្រា​អស្ចារ្យ​រៀងៗ​ខ្លួន

ការ​ប្រកួត​ជម្រុះ​ World Cup 2018 នៅ​តំបន់​អឺរ៉ុប​​ពូល​ G ​យប់​មិញ​ ក្រុម​ខ្លាំង​​ៗ​​ អ៊ីតាលី​បាន​បញ្ចប់​លទ្ធផល​​ស្មើ​គ្នា ១-១ ​ទល់​នឹង​ក្រុម​គោ​ជល់​អេស្ប៉ាញ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​​​​ អាច​​ជាប់​កំណត់ត្រា​​​ល្អៗ​ដូច​គ្នា។

 

អ៊ីតាលី​ ​ស្មើ​​អេស្ប៉ាញ ​តែ​​ក្រុម​ទាំង​២​ជាប់​កំណត់ត្រា​អស្ចារ្យ​រៀងៗ​ខ្លួន
ក្រុម​ភ្ញៀវ​​អេស្ប៉ាញ​ បាន​​នាំ​មុខ​ម្ចាស់​ផ្ទះ​អ៊ីតាលី​ ១-០ មុន ​ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Vitolo ​របស់​ក្រុម​ Sevilla ​នាទី​៥៥ ​តែ​ត្រូវ​ខ្សែ​បម្រើ​ជើង​ចាស់​ Daniele De Rossi របស់​ក្រុម​ Roma ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​អ៊ីតាលី​ តាម​ស្មើ​ ១-១ វិញ​នៅ​ទីក្រុង​ Turin។

 

លទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​អ៊ីតាលី​ ជាប់​កំណត់ត្រា​ដ៏​អស្ចារ្យ​ ពោល​គឺ​ក្លាយ​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​​ចាញ់​សោះ​ ក្នុង​ការ​ប្រកួត​​វគ្គ​ជម្រុះ​ World Cup ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ដោយ​៥០​ប្រកួត​ ឈ្នះ​៤៣ ស្មើ​៧ (ចាញ់​០)។ រីឯ​អេស្ប៉ាញ​ ក៏​បាន​​រក្សា​កំណត់ត្រា​មិន​ចាញ់​នៅ​វគ្គ​ជម្រុះ​ World Cup ​​តាំង​ពី​ឆ្នាំ​១៩៩៣​ មក​ផង​ដែរ៕

 

អ៊ីតាលី​ ​ស្មើ​​អេស្ប៉ាញ ​តែ​​ក្រុម​ទាំង​២​ជាប់​កំណត់ត្រា​អស្ចារ្យ​រៀងៗ​ខ្លួន

 

អ៊ីតាលី​ ​ស្មើ​​អេស្ប៉ាញ ​តែ​​ក្រុម​ទាំង​២​ជាប់​កំណត់ត្រា​អស្ចារ្យ​រៀងៗ​ខ្លួន

 

អ៊ីតាលី​ ​ស្មើ​​អេស្ប៉ាញ ​តែ​​ក្រុម​ទាំង​២​ជាប់​កំណត់ត្រា​អស្ចារ្យ​រៀងៗ​ខ្លួន

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail | 101greatgoals