ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ពាន​រង្វាន់​ចំនួន​២​ដោយ​ជោគជ័យ​រួច​មក​គឺ​ Sccore cup​ និង​ពាន​រង្វាន់​មហាជន​ ពេល​នេះ​ក្លឹប​បាល់ទាត់​ ASEAN​ FC​ ​សម្រេច​នាំ​យក​​កីឡាករ​ចំនួន​៩​នាក់បន្ថែម​ទៀត​ដើម្បី​យក​មក​ពង្រឹង​ក្រុម។

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

ក្រុម ASEAN FC ឈ្នះ​ពាន​រង្វាន់​កន្លង​មក​ដោយ​តំណាងរាស្ត្រ​ជា​អ្នក​ប្រគល់​ពាន

 

លោក យAន សិយាង អ្នក​គ្រប់​គ្រង​ក្រុម​ ASEAN FC បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ចូល​រួម​អភិវឌ្ឍ​ធន​ធាន​កីឡាករ​​បាល់ទាត់​ ​ក្រុម​របស់​លោក​ថ្វី​បើ​មិន​មែន​ជា​ក្រុម​អាជីព​ ប៉ុន្តែ​កំពុង​តែ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ល្អ​ និង​ជ្រើស​រើស​​សមាជិក​ថ្មី​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​គោល​បំណង​ជួយ​​ដល់​សង្គម។

 

លោក​ប្រាប់​ថា​ ការ​នាំ​ចូល​សមាជិក​ថ្មី​ទាំង​៩​រូប​នេះ​ លោក​សូម​មិន​បង្ហាញ​តម្លៃ​នៃ​ការ​នាំ​ចូល​ឡើយ​ ប៉ុន្តែ​​ក៏​មាន​លក្ខន្តិកៈ​ច្បាស់​លាស់​​ក្នុង​នោះ​មាន​កិច្ច​សន្យា​ដែល​មាន​រយៈ​ពេល​៣​ឆ្នាំ។ លោក​ចង់​ឲ្យ​ការ​នាំ​ចូល​កីឡាករ​ថ្មី​នេះ​ផ្តោត​សំខាន់​ទៅ​ការ​លេង​ជា​ជាង​គិត​លើ​តម្លៃ​ខ្លួន​នៃ​ការ​នាំ​ចូល។

 

សមាជិក​ថ្មី​ទាំង​៩​​រូប​រួម​មាន៖
១- មេត្តា មក​ពី​ក្រុម​កូន​នាគ​ឦសាន​
២- រតនា មក​ពី​ក្រុម​ ឆែមពាន
៣- ម៉េងជូ មក​ពី​ក្រុម​កូន​នាគ​ឦសាន
៤- បូរ៉ាវី មក​ពី​ក្រុម​កូន​នាគ​ឦសាន​​
៥- សំអូន មក​ពី​ក្រុម កូននាគ​ឥសាន្ត​​
៦- ភក្តី មក​ពី​ក្រុម កូន​នាគ​ឦសាន
៧- ហ្គោហ្គោ​ មក​ពី​ក្រុម​ គង់ ផល្លី​
៨- ខាន់ ទេវិន មក​ពី​ក្រុម​ពេទ្យ​ខេត្ត
៩- ឡូយ មក​ពី​ក្រុម Super Star U90​​​

 

លោក​បាន​ឲ្យ​ដឹង​ថា នៅ​​ថ្ងៃ​សៅរ៍​​ទី​​៨​ ខែ​តុលា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ក្លឹប​បាល់ទាត់​ ASEAN FC​ ប្រកួត​ជា​មួយ​​បាល់ទាត់​ តើន​ ដោយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ ប្រកួត​មិត្តភាព​ ក្នុង​កម្មវិធី​​សម្ពោធ​ តារាង​បាល់ទាត់​ថ្មី​ នៅ​ភូមិ​ តើន​​ស្រុក​កូន​មុំ​ ខេត្ត​រតនគិរី​ ដែល​ជា​ការ​ផ្តួច​ផ្តើម​គំនិត​ពី​ឯក​ឧត្តម​តំណាង​រាស្រ្ត​ ប៊ូ​ ឡាំ៕

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

 

ក្រុម​ Asean FC នៅ​រតនគីរី​ចុះ​កុងត្រា​កីឡាករ​ថ្មី​៩​រូប​​ដើម្បី​ពង្រឹង​ក្រុម​

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ ផ្តល់​ឲ្យ​