Rakitic ថា​ Barca មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​៣​​រាល់​ឆ្នាំ​

Ivan Rakitic បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ Sport ក្នុង​ពិធី​បង្ហាញ​ស្បែក​ជើង​ថ្មី​ផលិត​ដោយ​ក្រុម​ហ៊ុន Adidas ពី​ជីវិត​បាល់​ទាត់​នៅ​​ FC Barcelona និង​លទ្ធផល​ដែល​ក្រុម​អាច​ប្រកួត​ប្រជែង​ពាន​។

 

Rakitic ថា​ Barca មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​៣​​រាល់​ឆ្នាំ​Ivan Rakitic

 

ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ក្រូអាត​ថ្លែង​ថា​ Barcelona គឺជា​ក្រុម​សំបូរ​កីឡាករ​ឆ្នើម​ និង​លទ្ធភាព​គ្រប់គ្រាន់​ដែល​អាច​ឈ្នះ​ពាន​យ៉ាង​តិច​៣​ជា​រៀងរាល់​ឆ្នាំ។

 

“បើ​និយាយ​ពី​ក្រុម​ដែល​អាច​ឈ្នះ​ពាន​៣ រាល់​ឆ្នាំ​ នោះ​គឺ​ Barcelona។ ពួក​យើង​លេង​ឲ្យ​ក្លឹប​ដែល​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​វា (ឈ្នះ​ពាន​៣) ច្រើន​ដង​មក​ហើយ​កាល​ពី​អតីតកាល​ ហើយ​យើង​ចង់​ដើរ​តាម​គន្លង​នោះ”។ កីឡាករ​ដែល​ទើប​ជា​របួស​សរសៃ​ពួរ​កែង​បាន​ប្រាប់​ដូច្នេះ៕

 

Rakitic ថា​ Barca មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​៣​​រាល់​ឆ្នាំ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport