បង្កើន​ចំណូល​លើ​ការ​រកស៊ី​របស់​អ្នក​ជាមួយ​ទំព័រ Facebook

ថ្មីៗ​នេះ PayGo បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​បង្ហាញ​ពី​របៀប​ផ្សាយពាណិជ្ជកម្ម​តាម Facebook គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត សម្រាប់​អ្នក​ដែល​និយម​ប្រើប្រាស់ ​Facebook  ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ផ្សាយពាណិជ្ជកម្ម ។  វិធី​ផ្សាយ​ពាណិជ្ជកម្ម​តាម Facebook នេះ​ពិតជា​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​គ្រាន់​តែ​ទាមទារ​ឲ្យ​ម្ចាស់​គណនី​មាន​ប័ណ្ណឥណទាន (Credit Card) ដែល​មាន​សុពលភាព​ដើម្បី​ទូទាត់​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ទៅ​ឲ្យ​ក្រុមហ៊ុន Facebook ។

 

ទំនើប​ហើយ​ថែមទាំង​មិន​ស្មុគស្មាញ  ពេលនេះ​តាមរយៈ​កម្មវិធី PayGo  អ្នក​អាចបង្កើត​ប័ណ្ណ​ឥណទាន MasterCard បាន​ភ្លាមៗ ឥត​គិត​ថ្លៃ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក  មិន​ថា​នៅ​ពេល​ណា ឬ​កន្លែង​ណា​ឡើយ ដោយ​គ្រាន់តែ​អនុវត្តន៍​តាម​ជំហាន​ខាងក្រោម​នេះ៖
ជំហាន​ទី១ ៖  ដំឡើង​កម្មវិធី PayGo ក្នុង​ទូរស័ព្ទដៃ​របស់​អ្នក
ជំហាន​ទី២ ៖  ចូលក្នុង​កម្មវិធី PayGo ក្នុង​ទូរស័ព្ទដៃ  រួច​ចុច​លើ My Card។ អ្នក​ត្រូវមាន​ទឹកប្រាក់​ក្នុង PayGo Wallet  យ៉ាង​តិច​ណាស់​៥​ដុល្លារ ដើម្បី​អាច​បង្កើត Virtual MasterCard បាន។
ជំហាន​ទី៣ ៖  អ្នក​ត្រូវ​បញ្ចូល​ទឹកប្រាក់​ដើម្បី​ទុក​ប្រើប្រាស់​ក្នុងការ​ផ្សាយ​ពាណិជ្ជកម្ម​លើ Facebook នៅតាម​ម៉ាស៊ីន PayGo ដែល​មាន​ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

 

ដើម្បី​រកមើល​ទីតាំង PayGo ដែល​នៅ​ជិត​អ្នក​បំផុត សូម​ចូលក្នុង​កម្មវិធី PayGo ក្នុង​ទូរស័ព្ទដៃ ហើយ​ចុច​លើ Find a Kiosk ។

 

បង្កើន​ចំណូល​លើ​ការ​រកស៊ី​របស់​អ្នក​ជាមួយ​ទំព័រ Facebook

 ​ម៉ាស៊ីន PayGo 

 

បង្កើន​ចំណូល​លើ​ការ​រកស៊ី​របស់​អ្នក​ជាមួយ​ទំព័រ Facebook​ផែនទីទីតាំងម៉ាស៊ីន PayGo ​ក្នុង​រាជធានី​ភ្នំពេញ

 

ប្រើប្រាស់ PayGo អ្នក​អាច​ទទួលបាន MasterCard មួយ​ពេញលេញយ៉ាង​ឆាប់រហ័ស សន្សំ​ពេល​វេលា និង​មាន​សុវត្ថិភាព​ខ្ពស់។

 

បន្ទាប់ពី​មាន MasterCard ហើយ ពេល​នេះ​អាច​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​នៅលើ Facebook។  Facebook នឹង​សួរ​អ្នក​ថា​តើ​ចង់​ចំណាយ​ប៉ុន្មាន ហើយ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ប៉ុន្មាន​នាក់ នៅ​ទីតាំង​មួយណា​ជាក់លាក់?

 

តោះ! មើល​របៀប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម Facebook ជាជំហានៗដោយ​ប្រើ PayGo Wallet Master Card ៖

 

ប្រ​ម៉ូត Facebook page ​តាម​ប្រព័ន្ធប្រតិបត្តិការ iOS

 

 

ប្រម៉ូត Facebook page ​តាម​ប្រព័ន្ធប្រតិបត្តិការ Android

 

 

អស់​ចម្ងល់​ពី​របៀប​ផ្សាយ​ពាណិជ្ជ​កម្ម​តាម Facebook ហើយ​មែន​ទេ? ចាំ​អី​ទៀត! បង្កើត ​Master Card តាម PayGo ហើយ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​អាជីវកម្ម  និង​ផលិតផល​របស់​អ្នក​ឥលូវ​នេះ។

 

ព័ត៌មាន​បន្ថែម​អំពី​ការបង្កើត Master​ Card តាមរយៈ PayGo សូម​ចូលទៅ​កាន់​វិ​ប​សាយ www.paygo24.com ៕

 

អត្ថបទៈ លីដា