លោក កឹម សុខា​ ចេញពី​ទីស្នាក់ការ​កណ្តាលគណបក្ស​​លើក​ដំបូង

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញជាលើកដំបូងក្នុងរយៈពេលជាង៤ខែកន្លងមកនេះកាលពីម្សិលមិញ ដើម្បីទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនេះ ដោយប្រើប្រាស់ឱកាសនេះអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះអរិភាពនយោបាយដែលកំពុងតែបន្តកើតមាននេះ។ លោក កឹម សុខា បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក ដែលនៅពេលនោះនគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកបន្ទាប់ពីលោកខកខានមិនបានបង្ហាញខ្លួននៅតុលាការសម្រាប់ការសាកសួរជុំវិញរឿងក្ដី “សញ្ចរកម្ម” ពាក់ព័ន្ធស្ត្រីម្នាក់ដែលគេអះអាងថា  ជាស្រីកំណាន់របស់លោក ដែលមជ្ឈដ្ឋានទូទៅជឿថាជាការវាយប្រហារតាមផ្លូវតុលាការ។ លោកត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីខែមុន ដោយសារលោកបដិសេធមិនចូលខ្លួនសម្រាប់ការសាកសួរ ប៉ុន្តែលោកនៅមានសេរីភាពនៅឡើយ ដោយរង់ចាំដំណើរការប្ដឹងទាស់ដែលមេធាវីរបស់លោកបានចាប់ផ្ដើមជាផ្លូវការកាលពីម្សិលមិញ។ ដោយធ្វើដំណើរចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិមុនម៉ោង១០ព្រឹកបន្តិច លោក កឹម សុខា មានប្រសាសន៍យ៉ាងខ្លីដោយពន្យល់ពីផែនការរបស់លោកក្នុងការទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧។ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកយកព័ត៌មាននិងអ្នកគាំទ្រគណបក្សប្រឆាំងប្រហែល១០០នាក់ថា “វាជាសិទ្ធិរបស់ខ្ញុំក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។ ខ្ញុំមានកាតព្វកិច្ចចូលរួមការបោះឆ្នោតដើម្បីសម្រេចជោគវាសនា និងអនាគតប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររបស់យើង”។ បន្ទាប់មក លោកបានធ្វើដំណើរកាត់ក្រុមអ្នកសារព័ត៌មាន ហើយបានចូលទៅក្នុងរថយន្តមួយគ្រឿងដែលរង់ចាំជាស្រេចមុនពេលធ្វើដំណើរតាមផ្លូវជាតិលេខ២ឆ្ពោះទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោតដែលនៅជិតទីស្នាក់ការកណ្ដាលគណបក្ស ជាបន្ទប់ដែលបានខ្ចីពីវិហារសាសនាគ្រិស្តមួយស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ដោយធ្វើដំណើរមកដល់ប្រហែល១០នាទីក្រោយមក លោក កឹម សុខា ត្រូវបានគេជួយចម្លងកាត់តាមផ្លូវក្រាលបន្ទះក្ដារបណ្តោះអាសន្នឆ្ពោះទៅកាន់អគារ ដោយសារបរិវេណនេះរងការជន់លិចយ៉ាងខ្លាំង  ហើយលោកបានដើរចូលទៅក្នុងបន្ទប់ចុះឈ្មោះបោះឆ្នោតដែលមានមនុស្សយ៉ាងច្រើន។ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានថតរូប ស្គែនម្រាមដៃ និងវាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកទៅក្នុងប្រព័ន្ធបោះឆ្នោតថ្មីតាមបែបអេឡិចត្រូនិករួចមក លោក កឹម សុខា បានដើរចេញមកវិញដោយកាន់ចុងសន្លឹកចុះឈ្មោះ ហើយធ្វើដំណើរមកកាន់ទីស្នាក់ការកណ្ដាលគណបក្សវិញ ដែលនៅទីនោះលោកបានមានប្រសាសន៍ជាលើកទី២នៅថ្ងៃនោះ។ លោកបានមានប្រសាសន៍ថា […]

The post លោក កឹម សុខា​ ចេញពី​ទីស្នាក់ការ​កណ្តាលគណបក្ស​​លើក​ដំបូង appeared first on The Cambodia Daily.