សន្តិសុខ​​ត្រូវ​បាន​រឹតបន្តឹង​​​សម្រាប់​​​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​កម្ពុជា

អ្នកនាំពាក្យនគរបាលបាននិយាយកាលពីម្សិលមិញថា កម្លាំងចម្រុះនៃមន្ត្រីយោធានិងសន្តិសុខ៧.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅពេលលោកមកទស្សនកិច្ចប្រទេសកម្ពុជានៅចុងខែនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់អំណាច។ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា ការរៀបចំសន្តិសុខនេះនឹងធំជាងការរៀបចំកម្លាំងសម្រាប់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំពិភពលោកផ្សេងទៀត ក្នុងអំឡុងទស្សនកិច្ចនៅឆ្នាំ២០១២ សម្រាប់ជំនួបកំពូលអាស៊ានក្នុងក្រុងភ្នំពេញទៅទៀត។ លោកបានមានប្រសាសន៍ថា “យើងបានរៀបចំផែនការមួយផ្សេង ពីព្រោះលើកនេះ កងយោធពលខេមរភូមិន្ទបង្កើនការចូលរួមរបស់ពួកគេ”។ លោកឧត្តមសេនីយ៍ ច័ន្ទថារិទ្ធ មិនរៀបរាប់ប្រាប់ច្រើនអំពីមូលហេតុដាក់សន្តិសុខច្រើនបែបនេះ ដែលរួមមានមន្ត្រីមកពីនគរបាល រាជអាវុធហត្ថ អង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីយោធាផ្សេងទៀតនោះទេ។ លោកបានមានប្រសាសន៍ថា ” វាផ្អែកលើផែនការរៀបចំ”។ លោកបាននិយាយបន្ថែមថា មន្ត្រី៦.000នាក់ត្រូវបានដាក់ពង្រាយសម្រាប់ជំនួបកំពូលអាស៊ានកាលពីពេលបួនឆ្នាំមុន។ លោក ស៊ី បានធ្វើទស្សនកិច្ចចុងក្រោយនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ក្នុងឋានៈជាអនុប្រធានាធិបតី ជាជំនួបដ៏ចម្រូងចម្រាសដែលបន្ទាប់នោះភ្លាមៗប្រទេសកម្ពុជានិរទេសជនជាតិដើមភាគតិច វីហ្គួ (Uighur) មូស្លីម ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន២០នាក់ទៅប្រទេសចិន ក្នុងពេលមានការថ្កោលទោសជាទូទៅពីអន្តរជាតិ។ នៅអំឡុងពេលទស្សនកិច្ចនោះ លោក ស៊ី បានសន្យាផ្តល់ប្រាក់មួយពាន់លានដុល្លារក្នុងការវិនិយោគនៅកម្ពុជា ផ្តល់ប្រាក់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលមានទាំងកំពង់ផែមួយតម្លៃ៤០០លានដុល្លារតាមទន្លេមេគង្គ ក្នុងខេត្តកណ្តាល ដែលបានហើយរួចរាល់នៅឆ្នាំ២០១៣ […]

The post សន្តិសុខ​​ត្រូវ​បាន​រឹតបន្តឹង​​​សម្រាប់​​​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​កម្ពុជា appeared first on The Cambodia Daily.