របាយការណ៍​​​ធនាគារ​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ​​​វិស័យ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​តែ​​​បន្ត​​​ជំរុញ​​​​​​កំណើន​​​សេដ្ឋកិច្ច​​​កម្ពុជា​​​

របាយការណ៍មួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីម្សិលមិញលើកឡើងថា ទោះបីជាមានការចាប់ផ្តើមប្រឈមហានិភ័យនានាដូចជាភាពមិនប្រាកដប្រជានៃការបោះឆ្នោតក្នុងពេលដ៏ឆាប់ខាងមុខ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗរវាងសហភាពអឺរ៉ុបនិងវៀតណាម និងការឡើងថ្លៃរូបិយប័ណ្ណដុល្លារក្តី ក៏ទស្សនវិស័យភ្លាមៗយល់ឃើញថា សេដ្ឋកិច្ចរបស់កម្ពុជានៅតែទទួលបានជោគជ័យ។ ប៉ុន្តែពេលនេះប្រទេសកម្ពុជានឹងត្រូវដោះស្រាយបញ្ហាប្រឈមដែលទំនងជាកើតឡើងក្នុងពេលឆាប់ៗដើម្បីរក្សាការប្រកួតប្រជែងក្នុងពេលអនាគត នេះបើយោងតាមការលើកឡើងរបស់ក្រុមសេដ្ឋវិទូដែលធ្វើបទបង្ហាញរបាយការណ៍នេះ។ ក្នុងពិធីបញ្ចេញរបាយការណ៍ឆមាសទី២របស់ធនាគារនេះដែលមានឈ្មោះ “ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក” (East Asia and Pacific Economic Update) លោក លី សុដែត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានមានប្រសាសន៍ថា “វិស័យកាត់ដេរគឺជាកម្លាំងចលកររឹងមាំបំផុតក្នុងការជំរុញកំណើន”។ លោកបានលើកឡើងអំពីរោងចក្របរទេសថា “ប៉ុន្តែ កាត់ដេរគឺជាឧស្សាហកម្មសេរី និងឥតខ្វល់ ពួកគេអាចប្តូរទីតាំងភ្លាមៗពីប្រទេសមួយទៅប្រទេសមួយទៀត។ ការប្រឈមហានិភ័យគឺធំធេង”។ យោងតាមរបាយការណ៍នេះបង្ហាញថា ប្រទេសចិន និងបុត្រសម្ព័ន្ធដូចជាតៃវ៉ាន់ហុងកុង និងម៉ាកាវ មានចំណែកជាង៩០ភាគរយនៃការវិនិយោគក្នុងឧស្សាហកម្មកាត់ដេរ។បើធ្វើការប្រៀបធៀប ការវិនិយោគក្នុងស្រុកមានត្រឹមតែ១,៤ភាគរយប៉ុណ្ណោះនៃតួលេខសរុប។ ទោះជាយ៉ាងណា ដោយកាន់តែមានទំនុកចិត្តលើការកើនឡើងការនាំចេញទៅកាន់អឺរ៉ុប មានការរំពឹងទុកថា វិស័យនេះនឹងរួមចំណែក២ភាគរយដល់កំណើននៅក្នុងផលិតផលក្នុងស្រុកសរុប (GDP)នៅឆ្នាំនេះ ដោយទប់កំណើនរឹងមាំ៧ភាគរយសម្រាប់ប្រទេស។ ការព្យាករណ៍នោះប្រសើរឡើងបន្តិចពីរបាយការណ៍ខែមេសា ដែលបានព្យាករកំណើន៦,៩ភាគរយនៅឆ្នាំក្រោយ។ ធនាគារពិភពលោកក៏បានព្យាករកំណើន៦,៩ភាគរយផងដែរសម្រាប់ពីរឆ្នាំបន្ទាប់។ លោក មីហ្គូអែល សែនចេស ម៉ាទីន (Miguel Sanchez Martin) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសនៃធនាគារពិភពលោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាធ្វើបានយ៉ាងល្អ ហើយវាមានស្ថិរភាពខ្លាំងពីទស្សនៈម៉ាក្រូសេដ្ឋកិច្ច។ ប៉ុន្តែ ចាំបាច់ត្រូវតែបន្តធ្វើឲ្យប្រសើរឡើង”។ របាយការណ៍ដដែលលើកឡើងថា វិស័យកសិកម្មដែលទទួលរងគ្រោះដោយសារតម្លៃ ទំនិញកសិកម្មចុះថោកនៅទូទាំងពិភពលោក មិនរួមចំណែកទាល់តែសោះដល់កំណើន GDP ហើយចំនួនភ្ញៀវទេសចរកំពុងធ្លាក់ចុះដោយកម្រិតនៃភ្ញៀវទេសចរដែលមកកម្សាន្ត ដដែលៗទាបខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃជាដើម។ លោក មីហ្គូអែល សែនចេស ម៉ាទីន ថ្លែងថា “នេះក៏ជាការអំពាវនាវមួយឲ្យកម្ពុជាបង្កើនចំនួនភ្ញៀវទេសចរ ដោយធ្វើពិពិធភាវូបនីយកម្មទៅជាអេកូទេសចរណ៍ និងប្រភេទទេសចរណ៍ផ្សេងៗទៀតក្រៅពីអង្គរវត្ត”។ លោក ស៊ូឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូពា៌ និងប៉ាស៊ីហ្វិក […]

The post របាយការណ៍​​​ធនាគារ​​​ពិភព​​​លោក​​​បង្ហាញ​​​ថា ​​​វិស័យ​​​កាត់​​​ដេរ​​​​​​​​​នៅ​​​តែ​​​បន្ត​​​ជំរុញ​​​​​​កំណើន​​​សេដ្ឋកិច្ច​​​កម្ពុជា​​​ appeared first on The Cambodia Daily.