Samir Nasri កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្លឹប​ Juventus

បន្ទាប់​ពី​បាន​លក់​កីឡាករ​ Vidal ទៅ​ឲ្យ​ក្លឹប​ Byern Munich ហើយ​ក្លឹប​ Juventus កំពុង​ស្វែង​រក​ខ្សែ​បម្រើ​ថ្មី​មក​ជំនួស​ ខណៈ​ដែល​ពេល​នេះ​ក្លឹប​ Juventus កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​កីឡាករ​ Samir Nasri ពី​ក្លឹប​ Man City ។

កីឡាករ​ Nasri នៅ​សល់​កុងត្រា​ជាមួយ​ Man City រហូត​ដល់​ឆ្នាំ​២០១៩​ តាម​ការ​បញ្ជាក់​ក្លឹប​ Man City ចង់​លក់​កីឡាករ​រូប​នេះ​ក្នុង​តម្លៃ​២០លាន​ផោន​ ប៉ុន្តែ​ Man Cty មិន​ទាន់​សម្រេច​ចិត្ត​លក់​នៅ​ឡើយ​ទេ​ដោយ​ពួកគេ​បាន​និយាយ​ថា​នឹង​លក់ Nasri បើ​សិន​ទិញ​បាន​កីឡាករ​ Kevin De Bruyne ពី​ក្លឹប​ Worfsburg ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Nasri បាន​ផ្លាស់​ពី​ក្លឹប​ Arsenal ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Man City កាល​ពី​ឆ្នាំ​២០១០​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​២៥​លាន​ផោន​ក្រោម​កិច្ចសន្យា​៤ឆ្នាំ​ ។ គួរ​បញ្ជាក់​ថា​តាំង​ពី​ផ្លាស់​ទៅ​ Man City កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​បាន​១៥៦​ប្រកួត​ហើយ​ស៊ុត​បញ្ចូល​ទី​ចំនួន​២៥​គ្រាប់​ ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Samir Nasri កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្លឹប​ Juventus已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: