អឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃ

6 Videos


ជាងមួយសប្តាហ៍មកហើយដែល អឿន ល័ក្ខលីតា បានចេញទៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាលកូនស្រីជាទីស្រលាញ់របស់ខ្លួន ។ បើតាមគម្រោង អឿន ល័ក្ខលីតា ត្រូវសម្រាលកូននៅក្នុងពេលឆាប់ៗនេះ តែមកដល់ថ្ងៃនេះ អឿន ល័ក្ខលីតា នៅពុំទាន់សម្រាលកូននៅឡើយទេ .ប៉ុន្តែនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រាលកូនស្រីជាទីស្រលាញ់របស់ខ្លួន ដោយនាងបានចេញទៅប្រទេសថៃ គេងរងចាំសម្រាលកូនស្រីនៅទីនោះ ។

អឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃ

អឿន ល័ក្ខលីតា កំពុងទន្ទឹងរងចាំមើលមុខកូនស្រីរបស់ខ្លួនយ៉ាងអន្ទះសារក្នុងចិត្ត ។ បើតាមប្រភពពត៌មានមួយបានបង្ហើបប្រាប់ថា បើ អឿន ល័ក្ខលីតា នៅតែពុំទាន់ឈឺពោះសម្រាលកូនទៀត នាងអាចនឹងសម្រាលកូនដោយការវះកាត់តែម្តង ។

អឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃ

អឿន ល័ក្ខលីតា ពិតជាមានសំណាងណាស់ ដែលបានស្វាមីចេះស្រលាញ់ថ្នាក់ថ្នម ដោយសារព្រួយបារម្ភពីសុវត្ថិភាពរបស់នាង ទើបធ្វើឲ្យស្វាមីនាងសម្រេចចិត្តឲ្យនាងចេញទៅគេងចាំសម្រាលកូននៅឯប្រទេសថៃ ទោះជាចំណាយប្រាក់ច្រើនបន្តិចក្តី ក៏គេមិនស្តាយដែរ ។

អឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃ

គួរបញ្ជាក់ផងដែរថា អឿន ល័ក្ខលីតា មានកូនប្រុសម្នាក់រួចមកហើយ ដោយកូនប្រុសរបស់នាងពេលនេះមានវ័យជាងបីឆ្នាំហើយ បើតាមគម្រោង នាងយកកូនតែ២នាក់ប៉ុណ្ណោះ ៕ អាលីណា

អឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃអឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃអឿន ល័ក្ខលីតា ទៅគេងចាំសម្រាលកូននៅប្រទេសថៃ