លេចធ្លាយចំនួនតុការ និង ទីកន្លែងមង្គលការរបស់ ខៀវ សានសាណា ហើយ!

6 Videos


នៅតែបីថ្ងៃទៀត ពិធីការិនីតូចល្អិត ខៀវ សានសាណា នឹងចូលរោងការជាមួយស្វាមីទីពីរលោក Seraj sutton នៅសណ្ឋាគារឡឺរ៉ូយ៉ាល់លំដាប់ផ្កាយ ៥ ។ បើតាមប្រភពដែលជិតស្និតជាមួយពិធីការិនីកូនពីររូបនេះ បាននិយាយថា ខៀវ សានសាណា បានអញ្ជើញភ្ញៀវប្រមាណតែ ២០ តុប៉ុណ្ណោះ ។

លេចធ្លាយចំនួនតុការ និង ទីកន្លែងមង្គលការរបស់ ខៀវ សានសាណា ហើយ!

សម្រាប់អ្នកសិល្បៈ នាងអញ្ជើញតែអ្នកស្និទ្ធស្នាល តែប៉ុណ្ណោះ ប្រភពនោះបានបន្តទៀតថា ពិធីរៀបការរបស់ ខៀវ សានសាណា មិនបានរៀបចំតាមបែបបទប្រពៃណី ខ្មែរទាំងអស់នោះទេ នាងមិនរៀបចំពិធីសូត្រមន្តឡើយ ។ដោយឡែកការរៀបចំពិធីមង្គលការទាំងអស់ធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ពេញមួយថ្ងៃតែម្តង ។

លេចធ្លាយចំនួនតុការ និង ទីកន្លែងមង្គលការរបស់ ខៀវ សានសាណា ហើយ!

ដោយសារខៀវ សានសាណានិងស្វាមីសុទ្ធតែធ្លាប់រៀបការរួចម្តងហើយនោះ ពិធីលើកនេះពួកគេមិនសូវរៀបចំអធិកអធមនោះទេ។ភ្ញៀវដែលចូលរួមមានប្រមាណជា ២០ តុ ដែលភាគច្រើនជាអ្នកជំនួញ តែសម្រាប់អ្នកសិល្បៈមានតិចតួចដែលចូលរួម ។

 

ក្រោយពីរៀបការ ខៀវ សានសាណា និង ស្វាមីមានបំណងទៅក្រេបទឹកឃ្មុំនៅទីក្រុងហុងកុង និង ប្រទេសអូស្ត្រាលីផងដែរ ៕ ចេនី

លេចធ្លាយចំនួនតុការ និង ទីកន្លែងមង្គលការរបស់ ខៀវ សានសាណា ហើយ!លេចធ្លាយចំនួនតុការ និង ទីកន្លែងមង្គលការរបស់ ខៀវ សានសាណា ហើយ!