តារា​ប្រុស​ Pharunyoo មក​កម្សាន្ត​​នៅ​សៀមរាប អង្គរ

តួសម្ដែង​ថៃ លោក Pharunyoo បាន​មកដល់​​ស្រុកខ្មែរ​នៅ​ព្រលឹម​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ ដើម្បី​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​ទឹកដី​អង្គរ​ របស់​កម្ពុជា។ តាម​ការ​បង្ហោះ​រូបភាព​លើ ​Instagram បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​វត្ត​មាន​ពី​លោក Parunyu Rojanawuttitum នៅ​តំបន់​អង្គរ​ ដោយ​លោក​បាន​ថត​រូប​ភាព​ នៅ​​តាម​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ​ គឺ​ អង្គរ និង​បាយ័ន។

តារា​ប្រុស​វ័យ​ ៣១​ ឆ្នាំ​ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Tack មួយ​រូប​នេះ​ មាន​អាជីព​ផ្លូវការ​ជា​អ្នក​ចម្រៀង​ និង អ្នក​សម្ដែង។ គាត់​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​ភាពយន្ត​ថៃ​ និង​កម្មវិធី​ទូរទស្សន៍​យ៉ាង​​ច្រើន​ តាម​រយៈ​ភាព​ស្រស់​សង្ហា និង​រូប​រាង​មាំមួន​ យ៉ាង​សមសួន​របស់​លោក។ ភាពយន្ត​របស់​លោក​ដែល​ទាក់​ទាញ​ទស្សនិកជន​កម្ពុជា​ឲ្យ​ចាប់​អារម្មណ៍​លើ​លោក​ខ្លាំង​ តាម​រយៈ​រឿង Iron Ladies Roar ដែល​ទើប​តែ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​។ 

ខាង​ក្រោម​នេះ​ជា កម្រង​រូ​បភាព​បង្ហាញ​ពី​សកម្មភាព​របស់ Pharunyoo ក្នុង​​ទស្សនាចរ​នេះ ដែល​ត្រូវ​បាន​ស្រង់​ចេញ​ពី​គណនី​ Instagram ផ្ទាល់​របស់​គាត់៖

 

ប្រភព ៖ ដោយ៖ NEA​​​​​​​​​​​​​​​​​​

  • តារា​ប្រុស​ Pharunyoo មក​កម្សាន្ត​​នៅ​សៀមរាប អង្គរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:ចំនេះដឹង
Tags: