ទារកអាយុពុំទាន់​៤ខែ កើតមក និងមានជីវិតធម្មតា ស្ទើរពុំគួរឲ្យជឿ!

ពិតជារឿងដ៏កម្រជួបណាស់ ដែលទារកកើតពុំគ្រប់ខែ (បានតែជិត ៤ ខែ) ប៉ុណ្ណោះ ហើយអាចនៅមានជីវិតដូចទារកធម្មតា ។ គួរបញ្ជាក់ថា មុននោះ វេជ្ជបណ្ឌិតប្រាប់ថា ទារកនេះពុំមានឱកាសឃើញពន្លឺព្រះអាទិត្យនោះទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទារកវ័យជិត ៤ ខែ ដែលមានជីវិតដ៏កម្រប្រទះនេះ មានឈ្មោះថា លីលី នៅប្រទេសអង់គ្លេស ។ មុនពេលកើត គ្រប់គ្នាពុំមានសង្ឃឹមថា វាអាចនៅរស់បន្តិចណាសោះឡើយ ។

Loading...

ឪពុកម្តាយរបស់ លីលី បានទាមទារជំងឺចិត្ត ដោយសារតែពួកវេជ្ជបណ្ឌិតអះអាងថា ទារកពួកគេពុំអាចរស់រានមានជីវិតឡើយ ប្រសិនវាកើតមកខ្វះខែច្រើនបែបនេះ ហើយព្រមទាំងទាមទារឲ្យឪពុកម្តាយចុះហត្ថលេខាលើគំរូក្រដាសស្នាមមួយ DNR មានន័យថា “ពុំបាច់សង្គ្រោះ” ។

ឪពុកម្តាយរបស់ លីលី បានឲ្យដឹងថា ពួកគេពុំយល់ព្រមឡើយ ខណៈពេលដែលបុគ្គលិកពេទ្យនាំគ្នាបញ្ចុះបញ្ចូលថាៈ «ឱកាសរស់បានរបស់ទារករបស់ពួកគេ គឺតិចតួចណាស់ និងភ្ជាប់ជាមួយនូវលទ្ធភាពពិការធ្ងន់ធ្ងរ ព្រោះថាសរីរាង្គពុំទាន់លូតលាស់គ្រប់គ្រាន់ ដោយសារវាឆាប់កើតពេក» ។

ទោះជាយ៉ាងណា ក្នុងអារម្មណ៍វិលវល់ដ៏ច្របូកប្របល់ ឪពុកម្តាយរបស់ លីលី ក៏បានសម្រេចចិត្តនាំវាទៅកាន់មន្ទីរពេទ្យមួយផ្សេង ហើយនៅទីនោះ លីលី ទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ ហើយសុខភាពរបស់វាក៏ប្រសើរឡើងផងដែរ ៕

ទារកអាយុពុំទាន់​៤ខែ កើតមក និងមានជីវិតធម្មតា ស្ទើរពុំគួរឲ្យជឿ!

ទារកអាយុពុំទាន់​៤ខែ កើតមក និងមានជីវិតធម្មតា ស្ទើរពុំគួរឲ្យជឿ!