កម្ពស់​ទឹកជំនន់ នៅ​ថ្ងៃ​ទី​៧​តុលា ៖ ទឹក​ហក់​ឡើង​វិញ​នៅ​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ស្ថានីយ​ដទៃ​ស្រក​ចុះ

កម្ពស់​ទឹកជំនន់ នៅ​ថ្ងៃ​ទី​៧​តុលា ៖ ទឹក​ហក់​ឡើង​វិញ​នៅ​ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ស្ថានីយ​ដទៃ​ស្រក​ចុះ



ភ្នំពេញ​:  ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចេញផ្សាយ នូវ​ព្រឹត្តិបត្រ​ព័ត៌មាន ព្យាករណ៍ កម្ពស់​ទឹកជំនន់ ប្រចាំ​ថ្ងៃ​អោយ​ដឹង​មក​ថា ស្ថានភាព​ទឹក​មានការ​ស្រក​ចុះ នៅ​លើ​ស្ថានីយ៍​ជល​សាស្ត្រ ចំនួន​៦​ទីតាំង ដោយឡែក កម្ពស់​ទឹក​មានការ​ហក់​ឡើង​វិញ ក្នុង​កម្រិត​ទាប នៅ​លើ​ស្ថានីយ៍ ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ដែល​ការ​ហក់​ឡើង​វិញ​នេះ មិន​ស្ថិត​នៅ​ក្នុង​ចំណុច​គួរ​បារម្ភ​ឡើយ។