លុយ Yuan របស់ចិនត្រូវបានដាក់បញ្ចូលឲ្យប្រើប្រាស់នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ «IMF»

កាលពីថ្ងៃទី០១ ខែតុលា សប្ដាហ៍កន្លងទៅថ្មីៗនេះ ប្រាក់ Yuan របស់ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក និងបានផ្ដល់ជំនួយដ៏ច្រើននៅជុំវិញពិភពលោកតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ «IMF»នោះ ត្រូវបានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិសម្រេចដាក់បញ្ចូលឲ្យប្រើប្រាស់ជារូបិយវត្ថុគោលធំៗរបស់ IMF ហើយ ខណៈធនាគារកណ្ដាលរបស់ចិនបានអះអាងថា នេះគឺជាលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជាលទ្ធផលនៃការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុទីផ្សារសេរីរបស់ចិន ។

លុយ Yuan របស់ចិនត្រូវបានដាក់បញ្ចូលឲ្យប្រើប្រាស់នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ «IMF»

រូបិយវត្ថុអន្តរជាតិគោលធំៗរបស់ IMF បច្ចុប្បន្នរួមមាន ៖ ប្រាក់ដុល្លារអាមេរិក (US Dollar) ប្រាក់អឺរ៉ូរបស់អឺរ៉ុប (Euro) ប្រាក់ផោនរបស់អង់គ្លេស (Pound) និងប្រាក់យ៉េនរបស់ជប៉ុន (Yen) ហើយប្រាក់យន់របស់ចិន (Yuan) ទើបត្រូវបានបញ្ចូលថ្មីៗនេះផង ។

ការសម្រេចដាក់បញ្ចូលប្រាក់ Yuan របស់ចិនឲ្យប្រើប្រាស់ជារូបិយវត្ថុអន្តរជាតិគោលក្នុងស្ថាប័ន IMF គឺប្រាក់ Yuan របស់ចិននឹងត្រូវបោះពុម្ពពិសេសសម្រាប់ផ្ដល់ជំនួយ ឬកម្ចីទៅឲ្យប្រទេសណាមួយដែលផ្ដល់ដោយ IMF និងធនាគារធំៗទាំងអស់ត្រូវមានតម្កល់សាច់ប្រាក់ Yuan ។

លុយ Yuan របស់ចិនត្រូវបានដាក់បញ្ចូលឲ្យប្រើប្រាស់នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ «IMF»

អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ការដាក់បញ្ចូលប្រាក់ Yuan ឲ្យប្រើប្រាស់នៅក្នុងស្ថាប័ន IMF គឺជានិមិត្តរូបនៃការលើកទឹកចិត្តផ្ដល់កិត្តិយសឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់ចិនក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ៕
 

Related

Loading...