ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

សារព័ត៌មាន​ Thairath បាន​ចុះផ្សាយ​នៅ​ព្រឹក​នេះ​ថា តារា​សម្ដែង​ស្រី​ថៃ Woonsen Virithipa បាន​សម្រេច​ចិត្ត​​ដាក់​ពាក្យ​លែងលះ​ស្វាមីគឺតារាសម្ដែង​ Chakrit Yamnarm និង​បាន​សរសេរ​សារ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា “កុំ​បង្ហិន​ពេល​វេលា​ជាមួយ​អ្វី​ដែល​មិន​អាច​ទៅ​រួច” ខណៈ​ដែល​ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ទាំង​ពីរ​បាន​បញ្ជាក់​ថា​ស្វាមី​ភរិយា​មួយ​គូ​នេះ​ពិត​ជា​បាន​ចែក​ផ្លូវ​គ្នា​ពិត​មែន។

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

ព័ត៌មាន​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់​ដាក់​ពាក្យ​លែងលះ​ស្វាមី​បាន​ធ្វើ​ឲ្យ​កក្រើក​ល្បី​ពេញ​បណ្ដាញ​សង្គម​ថៃ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ដែល​តារា​ស្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​សម្ដែង​និង​ពិធីការិនី​រូប​ស្រស់ Woonsen នោះ​ឡើយ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តារា​ស្រី​វ័យ ៣៥ឆ្នាំ​បាន​ស៊ីញេ​លែងលះ​ស្វាមី​ បន្ទាប់​ពី​​ការ​ព្យាយាម​ថែ​រក្សា​ចំណងអាពាហ៍ពិពាហ៍​ជា​ច្រើន​ឆ្នាំ​មក​នេះ​ហាក់​មិន​មាន​លទ្ធផល​ល្អ។ ទោះ​យ៉ាង​ណា​គេ​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ទាំង​ពីរ​ឡើយ​ជុំវិញ​ដំណឹង​លែងលះ​នេះ។

 

​បើ​តាម​ការ​រាយការណ៍​ពី​មុន​ៗ​មក ស្នេហា​រវាង​តារា​មួយ​គូ​នេះ​បាន​ចាប់​ផ្ដើម​មាន​បញ្ហា បន្ទាប់​ពីតួ​ប្រុស​រឿង “ខ្សាច់​ពណ៌ភ្លើង” ត្រលប់​ទៅ​រក​ទម្លាប់​ផឹក​ស្រា​ រហូត​ពេល​ខ្លះ​បាត់​បង់​សតិ ​បង្ក​អំពើ​ហិង្សា​លើ​ប្រពន្ធ​ខ្លួន​ ថែម​ទាំង​មាន​ស្រី​ខាង​ក្រៅ​ទៀត។ យ៉ាង​ណា​ក្ដី​តារា​ទាំង​ពីរ​ដួង​​ធ្លាប់​បាន​ចេញ​មក​បក​ស្រាយ​ថា​ចំណងអាពាហ៍ពិពាហ៍​របស់​ពួក​គេ​កំពុង​មាន​បញ្ហា​ពិត​មែន ប៉ុន្តែ​មិន​ដល់​ថ្នាក់​ចែក​ផ្លូវ​គ្នា​នោះ​ទេ រួច​ក៏​ដឹក​ដៃ​គ្នា​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​មួយ​រយៈ​កាល​ពី​ខែ​សីហា​មុន​នេះ​ ក្នុង​បំណង​​ផ្សះផ្សា​គ្នា​ឡើង​វិញ។ ទោះ​យ៉ាង​ណា ទី​បំផុត​ពួក​គេ​នៅ​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដដែល។

 

Chakrit និង Woonsen បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ ៕

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

ចំណងស្នេហ៍ Chakrit និង Woonsen ដើរ​ដល់​ផ្លូវ​បំបែក​ ក្រោយ​រៀប​ការ​៤ឆ្នាំ

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖thairath