Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

គេហទំព័រ kapook បាន​បញ្ចេញ​រូបភាព​មួយ​ចំនួន​នៃ​ការ​ថត​រឿង​ថ្មី​ចំណងជើង​ថា  “Boung Ban Ja Thorn” របស់​តារា​សម្ដែង​ថៃ Mario Maurer ដែលចាប់​ដៃ​គ្នា​ជាមួយ​តួ​ស្រី ​Mai Davika  ។

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

ក្នុង​ចំណោម​រូប​ទាំង​នោះ​គេ​បាន​បង្ហាញ​ពី​សកម្មភាព​ថត​ខ្លះៗ ខណៈ​រូប​មួយ​សន្លឹក Mario បាន​ឈរ​ដោះអាវ​​​ដៃ​កាន់​កាំបិត​ ជាមួយ​​តួ​ប្រុស​ម្នាក់​ទៀតឈ្មោះ Apo Nattawin។ រូប​ភាព​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​តារា​ប្រុស​វ័យ​២៧​បាន​បញ្ចេញ​សាច់​ដុំ​ក្លែប​ ស័ក្ដិសម​ជា​បុរស​ពិត។

 

“Boung Ban Ja Thorn” គឺ​ជា​​ប្រលោមលោក​ល្បី​មួយ​របស់​ថៃ​ ដោយ​សាច់​រឿង​និយាយ​ពី​នារី​ម្នាក់​ដែល​បាន​ឆ្លង​ភព​ទៅ​ជួប​ស្នេហ៍​ជាមួយ​តួ ​ឯក​ប្រុស​ជា​អ្នក​មាន​វង្ស​ត្រកូល​ខ្ពង់ខ្ពស់​​​អំឡុង ៥០-៦០ឆ្នាំ​មុន​សម័យ​កាល​របស់​នាង។ រឿង​នេះ​ដែរ​នឹង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​លេខ​៣​ថៃ។ ហើយ​វា​​បាន​​ក្រុង​ពាលី​​កាល​ពី​ខែ​​ កក្កដា ដោយ​មាន​តួ​ជា​ច្រើន​ក្នុង​រឿង​ចូលរួម៕

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

Mario Maurer បង្ហាញ​សាច់ដុំ​​​ធំៗ​ កំឡុង​ថត​រឿង​ថ្មី

 

ចុចអាន៖ទិដ្ឋភាព​ពិធីក្រុងពាលី​រឿង​ថ្មី​របស់​​ Mario Maurer និងMai Davika ម្សិលមិញ

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ .kapook