ថាម៉េច ! Di Maria ទំនង​ជា​មិន​អាច​បង្ហាញ​ខ្លួន​ឲ្យ​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America បាន​ទេ​

នៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៦ខាងមុខនេះការប្រកួតផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa America រវាងក្រុមជម្រើសជាតិអាហ្សង់ទីននិងជម្រើសជាតិឈីលីនឹងមកដល់ ។

យ៉ាងណាបច្ចុប្បន្នអាហ្សង់ទីនហាក់ជួបបញ្ហាមិនសូវល្អប៉ុន្មាននោះទេព្រោះខ្សែប្រយុទ្ធស្លាបដ៏លេចធ្លោរបស់ខ្លួនគឺកីឡាករ Angel Di Maria ដែលរបួសតាំងអាហ្សង់ទីនឈ្នះ៥ទល់នឹង០លើប៉ាណាម៉ាមកនោះមិនរំពឹងថាអាចចូលលេងបានឡើយ ។

ដោយឡែកខ្សែប្រយុទ្ធស្លាបមួយរូបទៀតកីឡាករ Ezequiel Lavezzi មានបញ្ហារបួសដៃពេលប្រកួតប៉ះជាមួយអាមេរិកនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈខ្សែបម្រើមួយរូបទៀតគឺកីឡាករ Augusto Fernandez ក៏កំពុងមានបញ្ហារបួសសាច់ដុំ ។ ចំណែកកីឡាករ Nicolas Gaitan និង Marcos Rojo រំពឹងថាអាចចូលលេងវិញទាន់ពេល ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច ! Di Maria ទំនង​ជា​មិន​អាច​បង្ហាញ​ខ្លួន​ឲ្យ​អាហ្សង់ទីន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America បាន​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: