របស់​៩​យ៉ាង​ដែល​បុរស​គួរ​មាន​ក្នុង​កាបូប​របស់​ខ្លួន​

អ្នកប្រហែលជាដឹងថាក្នុងកាបូបស្រីៗមានរបស់អ្វីខ្លះ តែចំពោះមនុស្សប្រុសអ្នកប្រហែលជាគិតថាមិនចាំបាច់មានអ្វីច្រើននោះទេ តែដើម្បីល្អអ្នកគួរមានរបស់ទាំង៩ខាងក្រោមនេះ ៖

១.មានកោសស្ដាប់សាមញ្ញតែមានគុណភាពល្អ ៖

BYZ S1000 Gift Edition Metal Bass Headset

អ្នកគួរមានកោសស្ដាប់១ក្នុងកាបូប ព្រោះតែពេលខ្លះបរិយាកាសជុំវិញអ្នកពិតជារំខាន ចឹងដាក់កោសក្នុងត្រចៀកមួយទៅ មិនចាំបាច់ថាទល់តែស្ដាប់អ្វី ចាប់ប្រើវានោះទេ ពីព្រោះពេលខ្លះអ្នកត្រូវការបន្ធូរអារម្មណ៍ ឬ អារម្មណ៍ស្ងប់ស្ងាត់មួយ ។

 

២.PowerBank ៖

White Pineng Power Bank 10000Mah

ការងារអ្នកប្រាកដជាសំខាន់ តែដោយសារថ្មទូរស័ព្ទមានកំណត់ ដូច្នោះអ្នកត្រូវការរបស់ដើម្បីការពារអ្នកត្រូវមានថ្មជំនួយនេះក្នុងកាតាបរបស់អ្នក ។

៣.ខ្សែ USB ដ៏ឆ្លាតវៃ ៖

USAMS 3 In 1 Usb Charging Cable

វាល្អពេលដែលអ្នកអស់ថ្ម ឬ ត្រូវការផ្ទេរឯកសារនានា អ្នកនឹងមិនបារម្ភរឿងទាំងនោះទៀតឡើយ ។

៤.ប៊ិចលុបស្នាមប្រឡាក់ភ្លាមៗ ៖

គ្មាននរណាម្នាក់ពាក់ខោអាវស្អាតមិនប្រឡាក់រហូតនោះទេ ជួនកាលស្រាប់តែប្រឡាក់ទឹកប៊ិចឬទឹកជ្រលក់នានាដែលធ្វើឲ្យអាវរបស់អ្នកមើលទៅមិនសម ដូច្នោះអ្នកគួរមានប៊ិចនេះក្នុងខ្លួន ព្រោះអាចជួយអ្នកពេលដែលចាំបាច់យ៉ាងល្អប្រសើរ ។

៥.កូនសៀវភៅ NoteBook ៖

អ្នកគួរមានវា ព្រោះថា ពេលខ្លះអ្នកស្រាប់តែនឹកឃើញនូវគំនិត ឬ រឿងល្អអ្វីមួយ នៅតាមដងផ្លូវ ហើយប្រាប់ខ្លូនឯងថា ចាំដល់នេះ ចាំដល់នោះចាប់ធ្វើ តែស្រាប់តែភ្លេច ព្រោះគ្មានអ្វីរំលឹក ដូចនេះការមានកូនសៀវភៅកត់នូវកំណត់ត្រា ឬ គំនិតពិតជាល្អចំពោះអ្នកណាស់ ។

៦.ក្រដាសជូត ៖

មិនថាតែមនុស្សស្រីនោះទេ អ្នកក៏ត្រូវតែមានវាផងដែរ ពេលដែលអ្នកក្រដាស ឬ ប្រឡាក់អ្នកអាចប្រើវាបាន ហើយក៏ជាឱកាសល្អផងដែរ បើសិនជាមិត្តភក្តិស្រីរបស់អ្នកមិនមានក្រដាសហើយអ្នកមានវានោះ ។

៧.ស្ករបំបាត់ក្លិនមាត់ ៖

របស់​៩​យ៉ាង​ដែល​បុរស​គួរ​មាន​ក្នុង​កាបូប​របស់​ខ្លួន​

ប្រសើរណាស់បើសិនជាអ្នកមានវា ជួនកាលអ្នកទទួលទានអាហារពេលព្រឹកជាមួយអាហារដែលមានក្លិនមិនល្អ ដូចជាបាយស្រូបមានជ្រក់ទឹកត្រី ឬ ក៏ត្រីឆ្អាបជាដើម ដូចនេះអ្នកត្រូវតែមានរបស់ការពារនិងសម្អាតក្លិនមិនល្អពីក្នុងមាត់របស់អ្នក ។

៨.អាហារផ្តល់ថាមពល ៖

អ្នកមិនចាំបាច់ទៅរកអាហារឬនំអ្វីច្រើនមកញុំពេលស្ថិតនៅចន្លោះម៉ោងបាយនោះអ្នក អ្នកគួរមានអាហារតិចតួចក្នុងកាបូប តែអាហារដែលផ្តល់ថាមពលនិងស្រស់ស្រាយ ។

៩.USB Flash ៖

EAGET U9 32GB Ring USB Flash Drive USB 2.0 waterproof

ចាំបាច់ណាស់ អ្នកត្រូវមានវា ដោយសារតែកុំព្យូទ័រអ្នកអាចខូច និង ឯកសារសំខាន់មួយចំនួននៅក្នុងនោះ ដូច្នោះអ្នកត្រូវមានវាទុកប្រើប្រាស់ពេលដែលចាំបាច់ ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖

  • របស់​៩​យ៉ាង​ដែល​បុរស​គួរ​មាន​ក្នុង​កាបូប​របស់​ខ្លួន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/07  Category:បច្ចេកវិទ្យា
Tags: