ឡាន​បុក​រះ​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​៤​នាក់​រងរបួស​ ​

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងលិចស្តុបពេទ្យចិន តាមបណ្តោយផ្លូវសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដោយមានបុរសជាជនជាតិកូរ៉េ បានបើករថយន្តឡិចសីុស RX 300 ក្នុងល្បឿនលឿន ហើយចង្កូតទៅជ្រុលបុករះ ម៉ូតូចំនួន៤គ្រឿង បណ្តាលអោយមនុស្ស៤នាក់រងរបួស ។
ប្រភពពីកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ៤គ្រឿង ដោយមួយគ្រឿងម៉ាងហុងដា ពណ៍ខ្មៅ ពាក់ស្លាកលេខ អង្គការ បើកបរដោយបុរសម្នាក់ និងមួយគ្រឿងទៀត ម៉ាកហុងដាសង់ស៊េរី ឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1E.4014 និងម៉ូតូម៉ាកអាក់សេឡូ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BS.8498 និងមួយគ្រឿងទៀតម៉ាកវីវ៉ា ពណ៍ក្រហម ពាក់ស្លាកលេខ ONG 142 -1-023 ធ្វើដំណើតាម បណ្តោយផ្លូវព្រសីហនុ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសជាជនជាតិកូរ៉េម្នាក់បើករថយន្តម៉ាកឡិចសីុស RX 300 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC 1381 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន សង្ស័យស្រវឹង ទើបជ្រុលបុករះម៉ូតូទាំង៤គ្រឿងបណ្តាលអោយរងការខូចខាតគរលើគ្នា និងធ្វើអោយមនុស្ស៤នាក់រងរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ តែភាគីទាំងសងខាងបានសម្របសម្រួលគ្នា ត្រូវរ៉ូវអស់ទៅហើយ ដោយភាគីខាងរថយន្តចេញថ្លៃខូចខាតទៅលើម្ចាស់ម៉ូតូ ហើយគាគីខាងម៉ូតូ ក៏ចេញទៅអស់ ។
សាក្សីដដែលបានបន្តទៀតថា បន្ទាប់ពីភាគីខាងម៉ូតូទទួលសំណងនិងចេញទៅអស់ សមត្ថកិច្ចនៅតែមិនព្រមអោយរថយន្តបង្កទៅ ដោយយករថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌ៧មករា រង់ចាំព្រឹកដោះស្រាយបន្តទៀត ៕

ឡាន​បុក​រះ​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​៤​នាក់​រងរបួស​ ​