ទើបតែ​រៀបការ​បានកូន​១​ជា​ចំណងដៃ អកុសល​ម៉ូតូ​បុក​ស្លាប់​ ​

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០៣និង៥០នាទីល្ងាចនៅថ្ងៃទី៥តុលា ២០១៦ នៅនៅចំណុចមុខផ្ទះឈ្មោះ ចែម កេង ភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យក្មេងប្រុសរងគ្រោះត្រូវបាន ស្លាប់ ។
ក្មេងប្រុសរងគ្រោះឈ្មោះ ឡក់ ចាន់មករា ភេទប្រុសអាយុ១ឆ្នាំ៦ខែ ឪពុកឈ្មោះឡក់ វិសាលអាយុ២១ឆ្នាំមានទីលំនៅភូមិកោះកែវក្រោមឃុំកោះកែវស្រុកល្វាឯម, មា្ដយឈ្មោះម៉ុន ស្រីស្រស់អាយុ១៨ឆ្នាំ,អ្នកទាំង២ ទើបនិងមានកូនមួយនេះទេ ។
ម៉ូតូបង្កឈ្មោះរឿនសាវីន ភេទប្រុសអាយុ១៨ឆ្នាំជាតិខ្មែរមានទីលំនៅភូមិព្រែកឬស្សីឃុំព្រែកឬស្សីស្រុកល្វាឯម(គេចខ្លួន) ។
ប្រភពឲ្យដឹងថា ឈ្មោះ រឿន សាវីន បានជិះម៉ូតូពីត្បូងទៅជើងល្បឿនលឿនមកដល់ចំណុចកើតហេតុកុមាររងគ្រោះបានដើរឆ្លងផ្លូវពេលនោះម៉ូតូលឿនពេកបានជាន់ហ្វ្រំងមិនស៊ីទៅបុកក្មេងប្រសបណ្ដាលឲ្យត្រូវចំក្បាលហូរឈាមតាមត្រចៀកបានបញ្ជូនទៅជួយសង្រោះនៅមណ្ឌលសុខភាពឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលឆ្លងដល់ត្រើយខាងស្រុកកៀនស្វាយត្រូវដាច់ខ្យល់ស្លាប់បាត់ ។
បើតាមសំដីភាគីបើកម៉ូតូ គឺបើកខាងស្ដាំដោយអាណាព្យាបាលក្មេងមានការធ្វេសប្រហែសទើបណ្ដាលឲ្យមានគ្រោះថ្នាក់ដូច្នេះ៕
ទើបតែ​រៀបការ​បានកូន​១​ជា​ចំណងដៃ អកុសល​ម៉ូតូ​បុក​ស្លាប់​ ​