បែកធ្លាយ​រឿង លោក​អ៊ុង ស៊ីផា​ន ស្ដីទី​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ផ្ដាច់ការ និង​ប្រព្រឹត្ត​អំពើពុករលួយ​

ខេត្តបន្ទាយមានជ័យ៖ ប៉ុន្មានថ្ងៃ កន្លងទៅនេះ នៅលើបណ្ដាញ សង្គមហ្វេប៊ុក មានការ បង្ហោះនិងចែក រំលែកតៗគ្នារ ថាលោកអ៊ុង ស៊ីផាន ស្ដីទីពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដឹកនាំផ្ដាច់ការ និងប្រព្រឹត្តអំពើពុករលួយ។
ខាងក្រោមនេះ ជាអត្ថបទ បង្ហោះលើបណ្ដាញ សង្គម ៖
ពន្ធនាគារ ជាទីកន្លែងអ្វី បន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ជាអនុប្រធាន ស្តីទីពន្ធនាគារ បានប្រើអំណាច ផ្តាច់ការមក លើជនជាប់ឃុំ ក៏ដូចជាមន្ត្រី មួយចំនួនដែល មិនមែនជាបក្សពួកខ្លួន សព្វថ្ងៃនេះពន្ធនាគារ ខេត្តបន្ទាយមានជ័យ ជាឃ្លាំងលុយ សំរាប់លោក អ៊ុងស៊ីផាន ផ្ទាល់ព្រោះថាអ្វីៗ ទាំងអស់គឺនៅ ក្នុងដៃរបស់ លោកទាំងការងារ ក្នុងនិងការងារក្រៅ ៖
ទូរស័ព្ទ smartphone ១ខែ ៣០០ដុល្លារ
ស្រាបៀរABC ១កេស ១០០ដុល្លារ
ថ្នាំញៀន១កញ្ចប់តូច ៨០ដុល្លារ
ប្តូរបន្ទប់ ១៥០ដុល្លារ
វេប្រាក់តាម wing ម្តងៗ ៥០០០ទៅ ៧០០០ដុល្លារ
ល្បែងស៊ីសង គ្រប់ប្រភេទ
ហើយ លោកធ្វើបែបនេះ បានដោយសារសែន ថ្នាក់លើជារៀងរាល់ ខែមិនដែល ខានឡើយ
011524254 សូមបងប្អូនជួយshare ដើម្បីឲ្យថ្នាក់លើ បានដឹងហើយ មានវិធានការលើបុគ្គល ម្នាក់នេះផង គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីលោកអ៊ុង ស៊ីផាន ដែលរង នូវការ ចោទប្រកាន់ ខាងលើបាននៅឡើយទេ ៕

បែកធ្លាយ​រឿង លោក​អ៊ុង ស៊ីផា​ន ស្ដីទី​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ផ្ដាច់ការ និង​ប្រព្រឹត្ត​អំពើពុករលួយ​