សមត្ថកិច្ច​គយ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ស្រា​ក្រុមហ៊ុន JOHNNIE WALKER សង្ស័យ​គេចពន្ធ​ ​

ភ្នំពេញ៖ កម្លាំងគយរាជធានីភ្នំពេញសហការជាមួយកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងស្តុកស្រាក្រុមហ៊ុន JOHNNIE WALKERមួយកន្លែង ដែលសង្ស័យជាស្រាគេចពន្ធ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ការចុះត្រួតពិនិត្យទីតាំងខាងដឹកនាំដោយលោក ផេ សុមុនី ប្រធានសាខាគយនិងរដ្ឋាករ សាខារាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះជាច្រើនទៀត។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យទីតាំងខាងលើមិនដឹងនៅឡើយថា ទីតាំងខាងលើមានពន្ធឬគេចព័ន្ធ៕

សមត្ថកិច្ច​គយ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​ស្រា​ក្រុមហ៊ុន JOHNNIE WALKER សង្ស័យ​គេចពន្ធ​ ​