បុរស​ម្នាក់​ស្លាប់ ប៉ូលិស​ថា គាំងបេះដូង​ ​

មណ្ឌលគិរី៖ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០នឹង០០នាទីថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៦នេះ បុរសម្នាក់ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាស្លាប់ដោយសារគាំងបេះដូង នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះមានឈ្មោះ ស្រី រតនា ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ បានដេកស្លាប់នៅក្នុងបន្ទប់រោងម៉ាស៊ីនរបស់ឈ្មោះ កង ប៊ុនថន ដែលមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បុរស​ម្នាក់​ស្លាប់ ប៉ូលិស​ថា គាំងបេះដូង​ ​