បុរស​ម្នាក់​ចាប់​នាង​អោបថើប​ញ​ក់ញី តែ​មិន​បាន​រំលោភ​

ភ្នំពេញ ៖ នាថ្ងៃទី០៧ តុលា ឆ្នាំ២០១៦នេះ ឱ្យឃាត់ខ្លួនបុរសម្នាក់ ដែលបានចាប់នាងអោបថើបញក់ញី ស្ថិតត្រង់កន្លែងស្ងាត់មួយកន្លែងម្តុំផ្ទះជួល ខណៈនាងកំពុងដើរតែម្នាក់ឯង ប៉ុន្តែត្រូវនាងរើបំរះរហូតរួចខ្លួន កាលពីម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី០៥ តុលា កន្លងមក ។

នារីរងគ្រោះអាយុ២៤ឆ្នាំ (មានគូដណ្តឹងជិតរៀបការ) មានលំនៅឯខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុ ជាកម្មការិនីរោងចក្រ ។ រីឯជនសង្ស័យឈ្មោះអើ កុសល អាយុ២៣ឆ្នាំ មានប្រពន្ធ-កូន មានទីលំនៅក្នុងភូមិពកត្រាច ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ជិតនាងរងគ្រោះ ។ បើតាមការឱ្យដឹងថា គឺជន សង្ស័យបានលួចស្រលាញ់នាងជាយូរមកហើយ ។
នារីរងគ្រោះគ្រាន់តែឱ្យសមត្ថកិច្ចនាំបុរសនោះមកសាកសួរ និងណែនាំ ហើយឱ្យធ្វើកិច្ចសន្យា កុំឱ្យជននោះប្រព្រឹត្តបែបនេះទៀត ដោយមិនមានការចាប់ខ្លួននោះទេ ៕

បុរស​ម្នាក់​ចាប់​នាង​អោបថើប​ញ​ក់ញី តែ​មិន​បាន​រំលោភ​