ចុះអ្នកណា​ ក៏ចងគំនុំលោកតាស្រុះម្ល៉េះ! ​​ ដល់ថ្នាក់កាត់ក្បាលផង​

​ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជា​ពិសេស​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ក្រុង​សែន​មនោ​រម្យ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ​ខណៈ​រូប​សំណាង​តំណាង​ឱ្យ​​លោកតា​ស្រុះ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ នៅ​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ជន​ទមិឡ​អត់​សាសនា វាយបំបាក់​ក្បាល​ និង​ដៃ​របស់​លោកតា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ តុលា ២០១៦ ក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​​​សុខដុម​ ។

យាយជី​​ដែល​បោសសម្អាត​ និង​ថែរក្សា​នៅ​ខ្ទម​សំណាង​លោកតា​ដោះ​ក្រមុំ​ (​តា​ស្រុះ​) ​បាន​ឱ្យយ​ដឹង​ថា កាលពីល្ងាច​ថ្ងៃ​ទី​៦ តុលា រូប​សំណាក់​របស់​​លោកតា​ស្រុះ គឺ​នៅ​ល្អ​ស្អាត​ដូច​ដើម​​នៅឡើយ​ ។​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា នៅ​ពេលគាត់​ចេញពីផ្ទះ​មក​​ខ្ទម​លោកតា ដើម្បី​បោស​ជូន​ដូច​សព្វមួយដង ស្រាប់តែ​លោកយាយ​ស្រឡាំងកាំង ​ព្រោះតែ​ក្បាល​លោកតា​ត្រូវ​បាន​គេ​វាយបំបាក់​ជា​ច្រើន​បំនែក ដោយ​ឃើញ​បែប​នេះ លោកយាយ​ក៏​បាន​ឲ្យ​ចៅ​ៗ​ដែល​ជូន​គាត់​ទៅ​ភ្នំ ឲ្យ​ទៅ​ប្តឹង​នគរបាល​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ម្តង​។

​លោក​ប្រធាន​មន្ទីរ​វប្ប​ធ​ម៌ថា រូបសំណាកលោក​តា​ស្រុះ នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​​នេះ ត្រូវ​បាន​សប្បុរ​ជន​មូលបច្ច័យ​គ្នា​ ជាវ​មក​ពី​ខេត្ត​ឭ
ពោ​​ធិ៍​​​សាត់ សាង​សង់​ពី​ថ្មកែវ ហើយ​បាន​ដាក់​តាំង​ជាង​១០​ឆ្នាំ​ទៅ​ហើយ មិន​ដែល​កើត​មានរឿង​អ្វី​នោះ​​ទេ ​។ ​កន្លង​មក ​ព្រះ​មហា​ក្សត្រ និង​សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា រួម​និង​មន្ត្រីជាន់ខ្ពស់ ជា​ច្រើន​រូប​ក៏​តែង យាង​និង​អញ្ជើញ​ទៅ អុច​ធូប​សុំ​សេចក្តីសុខ​សប្បាយផង​ដែរ​។

ភ្នំ​ដោះ​ក្រមុំ​មិន​ត្រឹមតែ​ជា​រមណី​ដ្ឋា​ន​ទេសចរ​ណ៍ដ៏​ស្រល់​ស្អាត​ ដែល​អាច​មើលឃើញ​ក្រុង​សែ​ននោ​រម្យ​​ទាំងមូល​នោះ​​ទេ ភ្នំ​ដោះ​ក្រមុំ​ក៏​ជា​ទី​កន្លែង​សក្ការ​ដ៏​សាក​ស័ក្តិ​សិ​ទ្ឋ​មួយ​នៅ​ខេត្តមណ្ឌលគិរី ហើយ​ជា​រៀង​រាល់​ឆ្នាំ ជនជាតិ​ដើម​ដែល​រស់នៅ​តំបន់​នេះ តែង​ប្រារ​ព្ឋ​ពិធី​បែប​សាសនា ថ្វាយ​លោកតា លោកយាយ នៅ​ភ្នំ​ដោះ​ក្រមុំ​មិន​ដែល​ខកខាន​មក​ណា​ឡើយ ​៕